ស្លាប់​២ របួសធ្ងន់​ស្រាល​១០​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃ​១២​វិច្ឆិកា​

ភ្នំពេញ: នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ៦​លើក (​យប់ ៤​លើក​), បណ្តាលអោយ​មនុស្ស ស្លាប់​ចំនួន ២​នាក់​, របួសធ្ងន់ ៦​នាក់​(​ស្រី ២​នាក់​), របួសស្រាល ៤​នាក់​(​ស្រី ៣​នាក់​), មិន​ពាក់​ពួក​ពេល​គ្រោះថ្នាក់ ៩​នាក់ (​យប់ ៥​នាក់​) ។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន អោយដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ២​គ្រឿង​, ថ្មើរជើង ២​នាក់ ។​

​របាយការណ៍​ដដែល បាន​បន្តថា មូលហេតុ ដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ គឺ​ល្មើស​ល្បឿន ២​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក​, ស្រវឹង ១​លើក​។​

​ក្នុងនោះ​រថយន្ត ដែល​ត្រូវ​ផាកពិន័យ សរុប​ចំនួន ១.៥៣៨​គ្រឿង​, ( រថយន្ត​ធំ ៧៥៦​គ្រឿង ស្មើនឹង ១.៥៤១​ករណី​), ករណី​ល្មើស​ក្រដាស​ស្នាម ៩៣៣​គ្រឿង ស្មើនឹង ៩៣៦​ករណី​, ករណី​ល្មើស​បច្ចេកទេស ៦០៥​ស្មើ ៦០៥​ករណី​។ ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ​សរុបចំនួន ១.៥៤៩​គ្រឿង​៕V​/S