អ្នកទេសចរមួយរូប ទទួលប្រាក់ សំំណង ២១លាន ដុល្លារ ក្រោយពីត្រូវបានបុកដោយ ទ្វារកញ្ចក់វិល (មានវីដេអូ)

អាមេរិក៖ បុរសវ័យ ៦១ឆ្នាំ ដែលរងការប៉ះទង្គិចខួរក្បាល ក្រោយពីបុកនឹង ទ្វារកញ្ចក់វិល នៅក្នុង នាវាដំណើរកំសាន្ដទេសចរណ៍ Holland America នឹងត្រូវបាន ទទួលសំណងជាទឹកប្រាក់ ២១.៥លាន ដុល្លារអាមេរិក ក្នុងការខូចខាតមួយនេះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជារងគ្រោះមានឈ្មោះថា James Hausman ដែលធ្វើដំណើរកំសាន្ដជាមួយនឹង ប្រពន្ធ និងកូនស្រី តាមនាវាកំសាន្ដជុំវិញ ពិភពលោក ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព ក្នុងនាវាទេសចរណ៍នេះ ដែលក្បាល និងមុខរបស់គាត់ ត្រូវបានបុកដោយកញ្ចក់វិល នៅពេលដែលទៅដល់ ហាវ៉ៃ កាលពីឆ្នាំ ២០១១ ខែវិច្ឆិកា។ បន្ទាប់ពីបុករួចមក គាត់ក៏ត្រូវបាន វេជ្ជបណ្ឌិតនៅលើនាវា កំសាន្ដធ្វើការពិនិត្យ និងដឹងថា គាត់ាមានការប៉ះទង្គិចខួរក្បាល។ ទោះជាយ៉ាងណា គាត់បានបញ្ចប់ដំណើរកំសាន្ដនេះ ជាមួយនឹងក្រុមគ្រួសារ តែក្រោយពីធ្វើការ តេស្ដ ទើបបង្ហាញឲ្យដឹង យ៉ាងច្បាស់ថា ខួរក្បាលរបស់ គាត់បានប៉ះទង្គិចក្នុងអាការៈស្រាល ដែលជាលទ្ធផល នឹងធ្វើឲ្យរូបគាត់ បាត់បង់ការចងចាំ និងវិលមុខ។ នេះបើតាមការបញ្ជាក់ពី មេធាវីរបស់លោក Hausman  ឈ្មោះថា Rick Friedman បានបន្ថែមឲ្យដឹងថា កូនក្ដីរបស់គាត់នៅតែមាន បញ្ហាបែបនេះ ដោយសារតែ អាការៈខាងលើ ដែលរហូតធ្វើឲ្យកូនក្ដីគាត់ ឈានទៅដល់ ការលក់មុខរបររកស៊ីជាអ្នក ជួញដូរមាស និងរបស់មានតម្លៃ ចោល។

យ៉ាងណាមិញ នាពេលនេះ តុលាការ បានកាត់ក្ដីឲ្យលោក James Hausman នឹងទទួលប្រាក់សំណងជាង ២១លាន ដុល្លារអាមេរិក ក្នុងការខូចខាចនេះ បន្ទាប់ពីមានការជំនុំជម្រះ រយៈពេល ៩ថ្ងៃនេះ។ 

ទោះជាយ៉ាងណា ខាងក្រុមហ៊ុននាវាកំសាន្ដនេះ បានធ្វើការបដិសេធ ក្នុងការផ្ដល់ប្រាក់សំណងនេះ និងសុំតវ៉ា តុលាការ ឲ្យបន្ធូរបន្ថយ ក្នុងការកាត់នេះ ដែលនឹងធ្វើការប្ដឹងឧទ្ធរណ៍។

គួរបញ្ជាក់ថា នេះមិនមែនជាករណីទីមួយ​ដែលកើតឡើងទៅលើ បុរសរងគ្រោះ លោក James Hausman ដែលករណីបែបនេះ ក៏ធ្លាប់កើតមានឡើងទៅ លើភ្ញៀវទេសចរ ផ្សេងទៀត ដែលបើតាមសម្ដីមេធាវីរបស់គាត់ បានបញ្ជាក់ថា ទ្វារកញ្ចក់វិល នេះមានចលនាលឿនជាងធម្មតា ខណៈដែលខាងក្រុមហ៊ុននេះ បដិសេធចំពោះរឿងនេះ៕

ទិដ្ឋភាពដែលថតជាប់នៅពេលដែលលោក James Hausman ត្រូវបានបុក ដោយទ្វារកញ្ចក់វិលអ្នកទេសចរមួយរូប ទទួលប្រាក់ សំំណង ២១លាន ដុល្លារ ក្រោយពីត្រូវបានបុកដោយ ទ្វារកញ្ចក់វិល (មានវីដេអូ)
អ្នកទេសចរមួយរូប ទទួលប្រាក់ សំំណង ២១លាន ដុល្លារ ក្រោយពីត្រូវបានបុកដោយ ទ្វារកញ្ចក់វិល (មានវីដេអូ)
អ្នកទេសចរមួយរូប ទទួលប្រាក់ សំំណង ២១លាន ដុល្លារ ក្រោយពីត្រូវបានបុកដោយ ទ្វារកញ្ចក់វិល (មានវីដេអូ)
អ្នកទេសចរមួយរូប ទទួលប្រាក់ សំំណង ២១លាន ដុល្លារ ក្រោយពីត្រូវបានបុកដោយ ទ្វារកញ្ចក់វិល (មានវីដេអូ)
អ្នកទេសចរមួយរូប ទទួលប្រាក់ សំំណង ២១លាន ដុល្លារ ក្រោយពីត្រូវបានបុកដោយ ទ្វារកញ្ចក់វិល (មានវីដេអូ)

វីដេអូ៖

អ្នកទេសចរមួយរូប ទទួលប្រាក់ សំំណង ២១លាន ដុល្លារ ក្រោយពីត្រូវបានបុកដោយ ទ្វារកញ្ចក់វិល (មានវីដេអូ)
រូបភាពតំណាង នាវាកំសាន្ដ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត