ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ

ខេត្តបាត់ដំបង ៖ ជាង​៣​ម៉ោង​ក្រោយ ការ​ចាប់ខ្លួន​ជន​ដៃដល់ ដែល​ សព​របស់​នាង​ក៏​ត្រូវ​សាច់ញាតិ ប្រទះ​ឃើញ​អណ្ដែត ក្បែរមាត់ច្រាំង​ស្ទឹង​សង្កែ​ត្រើយ​ខាងកើត ត្រង់​ចំណុច​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជាមួយនឹង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​យុវ​សិស្ស​នានា​ដែល​ធ្លាប់​ស្គាល់ និង​រាប់អាន​រូប​នាង បាន​ទៅ​ចោមរោម​មើល​ពេញមាត់​ស្ទឹង ។

ស្នងការ​រង​ខេត្ត លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ចាន់ កុសល អាយុ​២៣​ឆ្នាំ ត្រូវ​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់ តាម​ប្រមាញ់​អស់​រយៈពេល​ជាង​២០​ម៉ោង ទើប​ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១២ វិច្ឆិកា គ្រា​ដែល​ជន​នេះ​លួច​ចូល​ទៅ​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ ស្ថិត​ក្នុងភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ (​ភូមិ​-​ឃុំ​កើតហេតុ​) ។ ប៉ុន្តែ​លោក​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជន​នេះ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​សព​នារី​រង​គ្រោះ​ឈ្មោះ ឆាំ ស្រី​រ័​ត្ន ហៅ​តៃ​ម៉ូ អាយុ​១៨​ឆ្នាំ ក៏​ត្រូវ​អណ្ដែត​ឡើង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​ជាង​១​គីឡូម៉ែត្រ ក្នុង​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។
លោកស្នងការ​រង​បញ្ជាក់​ថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នូវ​ទ​ង្វើ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​នាង ហើយ​ថែម​ទាំង​សារភាព​ថា ខ្លួន​បាន ក្នុង​បំណង​ចាប់​នាង​រំលោភ​សេពសន្ថវៈ ។ ប៉ុន្តែ​ជន​នេះ​បាន​បដិសេធ​ថា ពេល​ធ្វើ​សកម្មភាព​ខ្លួន​មិន​ទាន់​បាន​រំលោភ​នាង​ទេ ដោយសារ​មានការ​ផ្អើល​ខ្លាំង​ពេក ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ចាន់ កុសល បាន​សារភាព​ថា តៃ​ម៉ូ រំលោភ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ តែ​គ្មាន​ឱកាស ។ ខ្លួន​តែង​ក្រវែល​លបមើល និង​តាមដាន​សកម្មភាព​នាង នៅ​កន្លែង​បណ្ដុះ​សណ្ដែក​ជា​ប្រចាំ ។ លុះ​នៅ​យប់​កើតហេតុ ខ្លួន​ក៏​សម្រេចចិត្ត​ចាប់​នាង​តែ​ម្ដង​។ ជន​នេះ​បាន​រៀបរាប់​ថា នៅ​យប់​កើតហេតុ​ខ្លួន​បាន​ខ្ចី​សំណាញ់​គេ​ទៅ​បង់​ត្រី​ក្នុង​ស្ទឹង ដោយ​ស្រាតខោ និង​ស្បែកជើង​ទុក​ចោល នៅ​ក្បែរ​មាត់​ស្ទឹង ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​៦០​ម៉ែត្រ រួច​ដើរ​តាម​មាត់​ស្ទឹង ទៅ​លបមើល​នាង តៃ​ម៉ូ លាង​សណ្ដែក ។ ជន​នេះ​បន្ត​ថា ខ្លួន​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ស្រើបស្រាល​យ៉ាង​ខ្លាំង ពេល​ឃើញ​នាង​ស្លៀក​រ៉ូ​ប​ខ្លី បញ្ចេញ​សាច់​សខ្ចី អង្គុយ​លាង​សណ្ដែក​ម្នាក់ឯង ។ គ្រានោះ​ខ្លួន​ក៏​បាន​កាន់​សំណាញ់ លបចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់​ធ្លុះធ្លាយ នៅ​ក្នុង​រោង​បណ្ដុះ​សណ្ដែក​របស់​នាង រហូត​ដល់​ម៉ោង​ប្រហែល​៩​នា​យប់​នោះ ខ្លួន​ក៏​សម្រេច​ចាប់​អូស​ដៃ​នាង​តែ​ម្តង ពេល​នាង​ងើប​ដើរទៅ​បិទ​ភ្លើង បម្រុង​ចាក​ចេញពី​រោង ។

ជនសង្ស័យ​បញ្ជាក់​ថា គ្រានោះ​ខ្លួន​មាន​បំណង​ចាប់រំលោភ​នាង តែ​នាង​បាន​ស្រែក ហើយ​ថែម​ទាំង​កាន់​កូន​កន្ត្រៃ​ចាក់​ត្រូវ​ពោះ​ខ្លួន​មួយ​កន្ត្រៃ​ទៀត ទើប​ខ្លួន​ខឹង​ក៏​វាយ​នាង​រហូត​សន្លប់ និង​អូស​ចុះ​ទៅ​ក្នុង​ស្ទឹង ។ ប៉ុន្តែ​ខ្លួន​មិន​ទាន់​បាន​រំលោភ​នាង​ទេ គ្រាន់តែ​អូស​នាង​ហែល​ឆ្លងស្ទឹង តែ​ដោយ​ឃើញ​មនុស្ស​ផ្អើល​ឆោឡោ​ខ្លាំង​ពេក ខ្លួន​ក៏​លែងដៃ​នាង​ចោល​កណ្ដាលស្ទឹង​ទាំង​នាង​នៅ​សន្លប់​នៅឡើយ ហើយ​ខ្លួន​បាន​ព្យាយាម​រត់គេច រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ល្មម ពេល​ខ្លួន​លបចូល​ទៅ​សម្ងំ​នៅ​ក្នុងផ្ទះ​វិញ ។

ដោយឡែក ចំពោះ​សព​នារី​រង​គ្រោះ​វិញ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ។ លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​កោសល្យវិច័យ មានការ​ចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត គ្រូពេទ្យ​ជំនាញ និង​មន្ត្រី​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​ខេត្ត រួម​ទាំង​មន្ត្រី​មូលដ្ឋាន​ផង ។ លោក​ថា បើ​តាម​មន្ត្រី​ជំនាញ និង​គ្រូពេទ្យ​បាន​អះអាង​ថា នៅ​ខ្លួន​សាកសព​មាន​ស្នាម​របួស​លើ​.​កដៃ​របស់​នាង របួស​លើ​ខ្នង ហើយ​សព​ស្លៀក​តែ​រ៉ូ​ប​ពណ៌​ខ្មៅ​លាយ​ផ្កា ត្រឹម​ជង្គង់ មិន​មាន​ពាក់អាវ​ទ្រនាប់ ឬ ស្លៀកខោ​លី​អូ​ទេ ។ នាង​មាន​ស្នាម​របួស​ត្រង់​ប្រដាប់​ភេទ ដែល​គេ​សង្ស័យ​ថា នាង​អាច​ត្រូវ​ជន​ដៃដល់​រំលោភ​រួច​ហើយ ទើប​អូស​ទៅ​ចោល​ក្នុង​ទឹក​ជ្រៅ ដើម្បី​សម្លាប់​បំបិទមាត់ ។

សូម​បញ្ជាក់​ថា យុវតី​ឈ្មោះ ឆាំ ស្រី​រ័​ត្ន ហៅ តៃ​ម៉ូ អាយុ​១៨​ឆ្នាំ ជា​យុវ​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​នេ​ត​យ៉ង់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​នាង​អូស​ទម្លាក់​ទឹកស្ទឹង​សង្កែ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១០ វិច្ឆិកា ពេល​ដែល​នាង​កំពុង​រៀបចំ​ធ្វើ​ការងារ​នៅ​ក្នុង​រោង​បណ្ដុះ​សណ្ដែក​ក្បែរ​មាត់​ស្ទឹង​តែ​ម្នាក់ឯង ក្នុងភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ។ ពេល​ត្រូវ​ជន​ដៃដល់​ចាប់​អូស​ដៃ នាង​បាន​ស្រែក​តែ​ប៉ុន្មាន​មាត់​ប៉ុណ្ណោះ​ឲ្យ​ម្ដាយ​ដែល​នៅ​ក្បែរ​នោះ​ជួយ ហើយ​ក៏​បាត់​មាត់​ឈឹង​រហូត​តែ​ម្ដង ។ គ្រានោះ​ម្ដាយ​របស់​នាង​បាន​ស្ទុះ​ទៅ​រក​កូនស្រី តែ​គាត់​បានឃើញ​ស្រមោល​មនុស្ស​ស្ទុង​ៗ​ចាប់​អូស​កូនស្រី​ដល់​មាត់​ស្ទឹង​ទៅ​ហើយ ។

គាត់​បាន​ស្រែក​រក​ជំនួយ​បន្ត​ពី​អ្នក​ភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ តែ​ជន​ដៃដល់​ហាក់​ធ្វើ​សកម្មភាព​រហ័សរហួន​ដូច​និ​ន​ចារ មិនដឹង​អូស​កូនស្រី​គាត់​ដល់​ណា​បាត់​ខ្លួន​ឈឹង​តែ​ម្ដង ។ បើ​ទោះជា​កម្លាំង​សមត្ថកិច្ច និង​អ្នក​ភូមិ​រាប់រយ​នាក់​ដើរ​រុករក​តាម​មាត់​ស្ទឹង ខ្លះ​ជិះទូក ខ្លះ​មុជ​រាវរក​ក្នុង​ទឹក ស្ទើរ​មួយ​យប់​ទល់​ភ្លឺ​ក៏​មិន​ប្រទះ​ដែរ ធ្វើ​ឲ្យ​សាច់ញាតិ​និង​សមត្ថកិច្ច​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ជោគវាសនា​របស់​នាង ។ ប៉ុន្តែ​ដំណឹង​ដ៏​អ​កុស​ល្យ​នេះ​បានដឹង​ជាក់លាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ក្រោយ​ពី​សមត្ថកិច្ច​ចាប់​បាន​ជន​ដៃដល់ ដែល​បាន​សារភាព​ថា ខ្លួន​បាន​អូស​នាង​ទាំង​សន្លប់​ចោល​នៅ​កណ្ដាលស្ទឹង ។ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយមក សព​នាង​ក្រមុំ​ក៏​បាន​អណ្ដែត ហើយ​ត្រូវ​សាច់ញាតិ​ប្រទះ​ឃើញ​តែ​ម្ដង ។

ជុំវិញ​ករណី​អំពើ​ឃាតកម្ម​ទៅ​លើ​យុវតី​ខាងលើ​នេះ លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​បញ្ជាក់​ដែរ​ថា កម្លាំង​សមត្ថកិច្ច​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា ទម្រាំ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​បាន ។ លោក​ថា ជន​ដៃដល់​បាន​សារភាព​គ្រប់​សកម្មភាព​ទាំងអស់ តែ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​រំលោភ​នាង​ទេ បន្ទាប់​ពី​វាយ​សន្លប់​អូស​ដល់​មាត់​ស្ទឹង ។ ប៉ុន្តែ​ការ​ធ្វើ​កោសល​វិច័យ​របស់​គ្រួ​ពេទ្យ និង​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា នាង​មាន​ស្នាម​របួស​ត្រង់​ប្រដាប់​ភេទ ។ ដូច្នេះ​យើង​អាច​ស​ន្និ​ដ្ធា​ន​ជាបឋម​បាន​ថា ជន​ដៃដល់​អាច​រំលោភ​នាង​ពេល​សន្លប់ រួច​អូស​នាង​ទៅ​ចោល​កណ្ដាលស្ទឹង​ដើម្បី​សម្លាប់​បំបិទមាត់​តែ​ម្ដង​។ លោក​បញ្ជាក់​ថា ត្រង់​ចំណុច​នេះ​លោក​នឹង​ធ្វើការ​សួរនាំ​ជនសង្ស័យ​ឱ្យ​បាន​ជាក់លាក់​បន្ថែម​ទៀត មុន​ពេល​បញ្ជូន​ខ្លួន​ជន​នេះ​ទៅ​កាន់​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ
ឈាម​តរុណី​ មិន​ប្រណី​ ឃាតករ​ឈាមខ្មៅ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត