ត្រជាក់ចុងដៃ ចុងជើង ភាគច្រើនមកពីខ្សោយលំហូរឈាម

ភាព​តានតឹង​អាច​ជាមូលហេតុ​ដែលធ្វើឲ្យ​ដៃ និងជើង​របស់អ្នក​ត្រជាក់។ វាបាន​បង្កើនចលនា​នៅក្នុង​រាងកាយ ដែលធ្វើឲ្យ​សរសៃឈាម និងដំណើរការ​ឈាមរត់​ថយចុះ ដែល​នាំឲ្យ​ដៃនិង ជើង​របស់​យើងត្រជាក់។
ប្រសិនបើដៃ និងជើង​មាន​ភាពត្រជាក់ ហើយ​អ្នកបានធ្វើចលនាហើយនៅតែត្រជាក់​ទៀត វាប្រហែល​ជាពេលវេលា​ដែល​អ្នកត្រូវ​សួរខ្លួន​ឯងថា តើមាន​រឿងអ្វីកើត​ឡើង ឬអត់? ។ និយាយ​រួមទៅ​ដៃជើងត្រជាក់ គឺជារឿង​ធម្មតា ជាពិសេស​សម្រាប់ស្រ្តី នៅពេលដែលអ្នកស្ថិតនៅក្រោមសីតុណ្ហាភាពត្រជាក់។ ប៉ុន្តែប្រសិនបើ​បំរែបម្រួលនៃរាងកាយ​អាច​បញ្ជាក់​ថា អ្នកត្រូវ​​ប្រឈមមុខជាមួយ​នឹង​បញ្ហាទាំងនេះ៖
ភាព​ស្លេកស្លាំង
ពេលម្រាមដៃជើង​ត្រជាក់ ជាធម្មតា​អ្នកតែងតែ​មានអារម្មណ៍​អស់កម្លាំង, ការធុញទ្រាន់ និងមាន​អាការៈឈឺក្បាល​ញឹកញាប់។ ប្រសិនបើ​បញ្ហាទាំងនេះ​កើតឡើងចំពោះអ្នក, អ្នកគួរ​តែ​ទៅធ្វើតេស្ដឈាម​ហើយអ្នក​នឹងឃើញ​ពីរោគសញ្ញា ប្រសិនបើអ្នក​មាន​បញ្ហា​កង្វះជាតិដែក។ 
ជាតិដែក គឺជាសមាសភាគ​សំខាន់​នៃអេម៉ូក្លូប៊ីន​ដែលជា​ម៉ូលេគុល​ផ្ទេរអុកស៊ីសែន​ក្នុង​ឈាម និងផ្ដល់​ជាតិក្រហម​នៃឈាម​ដោយខ្លួនវា។ នេះហើយជាមូលហេតុដែលដៃជើងត្រជាក់ខ្លាំង អាចជាសញ្ញានៃជំងឺខ្វះឈាម។
ជំងឺទឹកនោម​ផ្អែម
ដូចគ្នានេះ​ផងដែរ ម្រាមដៃ​ត្រជាក់ អាចធ្វើឲ្យ​អ្នកមានអារម្មណ៍ថា ឈឺនៅចំណុច​មួយចំនួនត្រង់បាត់​ដៃ និងជើង​របស់អ្នក។ នេះអាច​ជាសញ្ញាដំបូងនៃជំងឺទឹក​នោមផ្អែម។ វាគ្មាន​ផលវិបាក​ដែល​អាចធ្វើឲ្យប៉ះពាល់​ដល់ឈាម​របស់អ្នក​ទេ ប៉ុន្តែវា​អាចប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធសរសៃប្រសាទ​របស់អ្នកទៅ​វិញទេ។
រោគសញ្ញាទូទៅផ្សេង​ទៀត​ដែលអាច​បង្ហាញ​បានគឺ ការ​ស្រេកទឹក, ឃ្លាន និងចំណង់​អាហារខ្លាំង​តែអ្នក​ទទួលទាន​មិនបាន ឬការស្រកទម្ងន់​កម្រិតណាមួយ។ ប្រសិនបើ​អ្នក​កើត​មាន​សញ្ញាទាំង​នេះ អ្នកគួរតែ​ទៅពិគ្រោះជាមួយ​នឹងគ្រូពេទ្យដើម្បីពិនិត្យមើល​កម្រិតជាតិស្ករ​ក្នុងឈាម​របស់អ្នក។
ក្រពេញទីរ៉ូអ៊ីត
មុខងារ​នៃក្រពេញទីរ៉ូអ៊ីត​មានដំណើរ​ការយឺត នោះនាំឲ្យការ​រំលាយអាហារ​ទាំង​មូលចុះខ្សោយ ហើយ​ជាធម្មតា​វាតែងតែធ្វើឲ្យត្រជាក់​ប្រអប់ដៃ និងជើង។ រោគសញ្ញា​ទូទៅរួមមាន ការ​ធ្វើចលនា​រាងកាយ​យឺត, កំដៅ​ចុះទាប, ការងងុយ​គេង, ភាពអស់​កម្លាំង និងបញ្ហា​ផ្សេង​ជាច្រើនទៀត។
ការ​ស្រ្តេស
ភាពតានតឹង​ក៏អាច​បង្កឲ្យដៃជើង​ត្រជាក់​បានដែរ។ ដែល​ជាមូលហេតុដែល​បង្កឲ្យសរសៃឈាម និងដំណើរការ​ឈាមរត់​នៅក្នុង​រាងកាយ​របស់យើង​ថយចុះ ដូច្នេះ​ហើយ​ទើបធ្វើឲ្យ​ដៃជើង​ត្រជាក់​ដែរ៕
ដោយ៖ Brugn
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ត្រជាក់ចុងដៃ ចុងជើង ភាគច្រើនមកពីខ្សោយលំហូរឈាម