បុរស​២នាក់​ឈប់​ម៉ូតូ​បក់​ដៃ​ហៅ​គេ​ ពេល​គេ​ស្រែក​ថា​ចោរភ័យ​ពេក​ជិះ​រត់​ទៅ​បុក​ជញ្ជាំង​ផ្ទះ​អ្នក​ភូមិ​របួស​ធ្ងន់​ម្នាក់​

រាជ​ធានីភ្នំពេញ​ ៖ ​បុរស​២​​នាក់​​ជិះ​ម៉ូតូ​តាម​ផ្លូវ​បេ​តុ​ង​បាន​បក់​ដៃ​ហៅ​យុវជន​២​នាក់​ទៀតកំពុង​ជិះ​ម៉ូតូ​MSX​​​ ​ត្រូវ​​យុវជន​២​នាក់​នោះ​ស្រែ​កថា​ចោរ​ ភ័យ​ពេក​​​បានជិះ​ម៉ូតូ​ទៅ​បុក​ជញ្ជាំង​ផ្ទះ​គេ​រង​របួសធ្ងន់​ម្នាក់​ ។

ហេតុការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣​ ​វិ​ច្ឆ​កា​ ​២០១៥ នៅចំណុច​កើតហេតុ​ផ្លូវ​បេ​តុ​ងលេខ​៥០៨ ភូមិ​៥ ក្រុម​៣១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន​។

បុរស​ដែល​របួសធ្ងន់​មានឈ្មោះ ឥត សម្បត្តិ អាយុ​២៧​ឆ្នាំ មុខរបរ​ជា​ជាងដែក ស្នាក់​នៅ​គៀនស្វាយ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌេ​ស៊ី ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-9581 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេ​តុង​ តែ​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​​បាន​ជួប​នឹង​យុវជន​២​នាក់​ទៀត​​ដែល​ជិះ​ម៉ូតូ​MSX​ បន្ទាប់​មក​បុរស​ទាំង​២​នាក់​​នោះ​បាន​ឈប់​ម៉ូតូ​ ហើយ​បក់ដៃ​ហៅ​យុវជននាក់​ដែល​ជិះ​ម៉ូតូ​MSX ​ដោយ​ឃើញ​ផ្លូវ​ស្ងាត់​គ្មាន​មនុស្ស​ហើយ​មានតែ​បុរស​២នាក់​​​បក់ដៃ​ហៅ​ដូចនេះ​យុវ​ជន​ទាំង​២នាក់​ភ័យ​ក៏​បាន​ស្រែក​យ៉ាង​ខ្លាំង​ថា​ ចោរ ​ធ្វើ​ឱ្យ​បុរស​ដែល​​បក់ដៃ​ហៅ​គេ​នោះ​​ភ័យ​ពេក​​​បើក​ម៉ូតូ​ជិះ​រត់​យ៉ាង​លឿន​​​ជ្រុល​ទៅ​បុក​​​ជញ្ជាំង​ផ្ទះ​គេ​បណ្តាលឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្មរង​របួសធ្ងន់​ម្នាក់​ ចំណែក​​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​​​បាន​រត់​ចោល​គ្នា​បាត់​​ ​​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សា​មុ​យ​​មក​ដឹក​បុរស​រង​គ្រោះ​​ទៅ​ព្យា​ល​បាល​នៅ​មន្ទី​ពេទ្យ​រុ​ស្សី ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុ​ស្តិ៍ផ្សារ​ដើម​ថ្កូ​វ​យក​ទៅ​រក្សា​ទុក​៕​​