តម្លៃ​ផាក​ពិន័យគុណ​នឹងប្រាំ​ លើការ​បំពាន​ច្បាប់ចរាចរណ៍​ជិតលេច​ជារូបរាង​ហើយ​

ចាប់ពី​ថ្ងៃទី០១ ​ខែមករា​ឆ្នាំ២០១៦ ​ខាងមុខ​តទៅ ​នគរបាល​ចរាចរណ៍​នៅទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា​នឹងចាប់​ផ្ដើម​ផាកពិន័យ​គុណ​នឹង៥ដង ​ចំពោះ​បទ​ល្មើស​ចរាចរណ៍​ទូទៅ​ នេះបើ​យោង​តាមការ​ចុះផ្សាយ​ជូនជា​ដំណឹង​ជាសាធារណៈ​នៅលើគណ​នីបណ្ដាញ​សង្គម​របស់នគរ​បាលចរាចរណ៍ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ ​។​ នៅក្នុង​សេច​ក្ដី​ជូនដំណឹង​នោះ​ដែរ​ មន្រ្តី​នគរបាល​ចរាចរណ៍ ​និង​សណ្ដាប់​ធ្នា​ប់​សាធារណៈ​ក៏​បាន​លើក​ទឹកចិត្ត​ប្រជាជន​ខ្មែរគ្រប់ៗ​រូប​ឱ្យបង្កើន​ការគោរព​ច្បាប់​ចរាចរណ៍​ឡើង ​ព្រោះ​ថាបើ​សិន​ជានៅ​តែបំពាន​ច្បាប់​ចរាចរណ៍​តទៅទៀត ​ភាព​ឥត​សណ្ដាប់​ធ្នាប់ ​និងការ​ខូចខាត​ផ្សេងៗ​ដែលបង្កឡើង​ដោយ​ទង្វើ​បំពានច្បាប់​ចរាចរណ៍​នឹងនាំ​មកនូវតែ​ឧបសគ្គ​សម្រា​ប់សង្គម​ជាតិ​របស់យើង ​។ លើស​ពីនេះ​ទៅ​ទៀត​ មន្រ្តី​មាន​សមត្ថ​កិ​ច្ច​ក៏​​បាន​អំពាវនាវ​ដល់ប្រជាជន​ខ្មែរគ្រប់ៗ​រូប​ឱ្យពិនិត្យ ​និងស្វែង​យល់ឱ្យបាន​ច្បាស់លាស់​អំពីខិត​បណ្ណ​ផ្សព្វផ្សាយ​ដែល​បាន​ចែង​យ៉ាងច្បាស់​អំពីការ​ផាកពិន័យ​ចំពោះ​បទល្មើស​ដូចខាង​ក្រោមនេះ៖ ​
តម្លៃ​ផាក​ពិន័យគុណ​នឹងប្រាំ​ លើការ​បំពាន​ច្បាប់ចរាចរណ៍​ជិតលេច​ជារូបរាង​ហើយ​
































​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​