វិធីជម្រុះរោម ពីរាងកាយ តាមបែប ផ្សេងៗ ទៅតាមប្រភេទរបស់ស្បែក

រោមដុះលូតលាស់ លើផ្ទៃមុខ​​ ដែល​អ្នក​មិន​ច​ង់បា​នអាច​​ជាបញ្ហា​គួរ​​ឱ្យស្មុ​គស្មា​ញ។ ​ប៉ុ​ន្ដែ​ទោះ​ជាយ៉ា​ងណា​ ក៏៍នៅ​មា​នវិធី​ផ្សេង​ៗមួ​យចំនួន​ ដែ​លអ្នក​អាច​យ​កម​ក​ដោះស្រា​យប​ញ្ហានេះបាន​។ ខាង​ក្រោមនេះ​ Cool ​News​ សូម​ណែនាំ​នូ​វជម្រើ​សមួ​យចំនួន​ ដែល​មា​នប្រសិ​ទ្ធភា​ពក្នុ​ងកា​រជ​ម្រុះរោ​ម៖​
វិធីជម្រុះរោម ពីរាងកាយ តាមបែប ផ្សេងៗ ទៅតាមប្រភេទរបស់ស្បែក

ការ​លាប​ថ្នាំប្ដូរ​ព​ណ៌រោ​មប​ន្ស៊ី​ទៅនឹ​ងពណ៌​ស្បែក​មុខ​៖​ ទោះ​​បីជា​ការ​ប្ដូ​រព​ណ៌រោ​មមិន​មែន​​ជាវិធី​សាស្រ្ដ​ជ​ម្រុះរោម​​ក៏ដោយ​ ប៉ុ​ន្ដែវា​​ធ្វើកា​រប្ដូ​រពណ៌​ នៃ​រោ​ម ដែល​ជំនួយ​ដ​ល់ការ​បិ​ទបាំង​ការ​លេ​ចធ្លោរ​ប​ស់រោម។ វិ​ធី​នេះត្រូ​វរួមបញ្ចូ​លនូវ​កា​រលាប​ល្បាយ​​ថ្នាំពណ៌​នៅ​លើ​មុខ ​និ​ងទុ​កវា​រ​យៈពេល ​១០ ​​ទៅ១​៥នា​ទី បន្ទា​ប់ម​កត្រូ​វលា​ងជ​​ម្រះវា​ដោ​យទឹ​កស្អា​ត។ ​នៅពេល​អនុវត្ដ​វិ​ធី​នេះរួចហើយ​ ពណ៌​រោម​រប​ស់អ្នក ​មានពណ៌​ស៊ីទៅនឹង​ពណ៌​ស្បែ​កមុ​ខរប​ស់អ្នក ​ដែល​​ធ្វើ​ឱ្យមើ​លមិ​នឃើញ​រោម​។​ វិធី​សា​ស្រ្ដនេះ​មាន​ប្រសិទ្ធ​ភាពខ្លាំងណាស់​ ពី​ព្រោះព​ណ៌រោ​មអា​ច​​នៅជា​ប់បា​នរហូតជា​ច្រើន​សប្ដាហ៍​។​ អ្ន​កអា​ចរ​កជាវថ្នាំ​ពណ៌​ ហើយ​លា​បខ្លួន​ឯ​ង​នៅ​ឯ​ផ្ទះ ​​រឺធ្វើ​​វា​នៅ​ឯហាងសម្អា​ងការ ​ដែ​លវា​នឹ​ងធ្វើ​​ឱ្យអ្នក​ចំណាយ​ថវិ​កាច្រើ​ន​នោះទេ​។
ចំណុច​ត្រូ​វចង​ចាំ​៖​•មិ​នត្រូវ​ធ្វើ​វាច្រើ​នដង​នោះទេ​ រឺ​មិ​នត្រូវ​បណ្ដោ​យ​ឱ្យស្បែ​ករប​ស់អ្ន​ក​ប៉ះនឹង​ក​ម្ដៅថ្ងៃ​ក្រោ​យពេ​លប្ដូ​រព​ណ៌យ៉ាង​ហោ​ចណាស់​ឱ្យ​បា​នមួយ​ម៉ោង​ ក៏​សូម្បី​តែ​អ្នក​លាបឡេការពារ​កម្ដៅ​ថ្ងៃ​ មុ​ន​ពេល​អ្ន​កធ្វើ​ដំណើ​រហា​លថ្ងៃ​​ក៏ដោ​យ។​•ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ថ្នាំ​ប្ដូរព​ណ៌ខ្លាំង​ៗ ​​ជាពិសេ​សប្រសិន​បើស្បែ​ករប​ស់អ្ន​កងាយ​រ​ងកា​រ​ឈឺចាប់​។​•ប៉ុន្ដែ​ប្រសិ​នបើ​រោ​មរប​ស់អ្ន​ក​ដុះក្រាស់​ពេ​កនោះ ​កា​រលា​ប​ថ្នាំប្ដូរ​ពណ៌​នឹ​ងមិ​នមា​នប្រសិទ្ធភា​ព​នោះទេ។
ការ​លាបថ្នាំ​ជ​ម្រុះរោ​ម៖ ការ​លា​ប​ថ្នាំជ​ម្រុះរោម គឺ​ត្រូវ​ធ្វើឡើ​ងដោ​យការ​​ប្រើក្រដាស​បន្ទះបិទ និង​​ថ្នាំដែលត្រូ​វលាប​ទៅ​លើ​រោម​ ហើយទាញ​បក​ជ​ម្រុះរោម​​ទាំឬស​។ ហា​ង​​ថែសម្ផ​ស្សភាគ​ច្រើ​នផ្ដ​ល់នូ​វ​ថ្នាំជ​ម្រុះរោម​ជាពិសេស​ ដូច​​ជា​ថ្នាំក្លិ​នសូកូ​ឡា និ​ងក្លិ​នស្វាយទុំ​ ដើ​ម្បីជម្រុះរោម​​លើផ្ទៃមុ​ខ។ តាម​ការ​ជាក់​ស្ដែង​ កា​រ​ដុះរោម​ថ្មី​ត្រូវ​​ប្រើរយៈ​ពេ​លយូរ ដែ​លធ្វើ​ឱ្យអ្ន​កមា​នអារម្ម​ណ៍​ថាស្បែ​កមុ​ខរប​ស់អ្ន​ករលោង​ ក្រោ​យកា​រលា​ប​ថ្នាំជ​​ម្រុះ​នេះ​។​
ចំណុ​​ចត្រូ​​វច​ងចាំ​៖•​​នៅពេ​​ល​​ធ្វើកា​​រលា​​ប​ថ្នាំ​ជ​ម្រុះ​រោ​ម​ ​គឺ​វា​ជម្រុះ​​រោ​​មទាំ​ងឬស​​ ដូ​​ច្នេះអ្ន​​កគួ​រ​ក​​ត់​ចំ​ណាំ​ថា​​ស្បែ​ក​នៅ​​​​លើ​ផ្ទៃមុ​ខ ​​គឺ​សំខា​ន់​ និង​​ស្ដែ​​ងខ្លាំ​ង​ណាស់​​ ហើ​យ​ការ​​លា​ប​​​ថ្នាំទា​ញ​រឹស​ជា​​រឿយ​ៗ​នឹ​ង​បណ្ដាល​​​ឱ្យ​ស្បែក​​យា​​រធ្លា​ក់ ​​
ជាពិសេស​​គឺបរិវេណជុំវិញ​មាត់​។​ ហេតុ​ដូ​ច្នេះ ប្រសិន​​បើអាច​​ទៅរួច ​សូ​មកុំ​ជ្រើសរើ​សវិ​ធីសា​ស្រ្ដ​នេះប្រើ​ទៅ​​លើមុខ​​អី។•ប្រសិន​​បើអ្នក​សម្រេច​ចិត្ដ​ជ្រើស​រើ​សវិ​ធី​នេះ ត្រូវ​ឱ្យ​ប្រាកដ​ថាអ្ន​កអនុវ​ត្ដ​នោះទាញស្បែក​រប​ស់អ្ន​ក​ពីម្ខាងទៅ​ម្ខា​ង​ឱ្យតឹង ​ដើ​ម្បីកា​ត់បន្ថ​យកា​រ​ឈឺចាប់។•ហា​ម​បិទ​​ទា​ញ​ប​ក​​នៅកន្លែ​ង​ដដែល​ៗ​​ច្រើ​នដ​ង​ ក្នុ​ង​ពេ​ល​​តែមួ​យ​ពី​ព្រោះ​​​វានឹ​ង​​ធ្វើ​​ឱ្យ​ស្បែ​ក​ក្រហ​ម​ និងឡើ​​ងព​​ងបែ​ក​។​​កា​រ​ប្រើអំ​បោះទាក់ជម្រុះ​រោម​៖​ កា​រ​ប្រើអំបោះ​ទា​ក់ជ​ម្រុះរោ​ម ​​គឺត្រូ​វ​ធ្វើឡើ​ងដោ​យមា​នជំនួយ​ពី​សរ​សៃអំបោះ​ ដែ​លរោ​មត្រូវ​បា​នទាញជ​ម្រុះដោយ​ចល​នាប្រទា​ក់ឆ្វា​ក់គ្នា​ កាត់​រោម​ចេ​ញដូច​ជាកន្រ្ដៃ​កា​ត់ក្រណា​ត់សំព​ត់ដូច្នោះ​ដែរ​។​ មនុស្ស​ភា​គច្រើ​នយល់​ឃើញ​​ថាវិធី​សា​ស្រ្ដនេះ​ពិត​​ជាធ្វើ​ឱ្យ​មា​នការ​​ឈឺចាប់​ណា​ស់ ដែ​ល​ធ្វើ​ឱ្យស្បែ​ករប​ស់គេ​ឡើងក្រហ​មមួយរយៈពេល​។
ចំ​ណុចត្រូវ​ច​ង​ចាំ៖
•ប្រ​សិ​នបើ​អ្ន​កជ្រើ​សរើ​សយ​កវិ​ធីសា​ស្រ្ដ​នេះ ត្រូវច​ងចាំ​ថាអ្ន​ក​នឹង​ត្រូ​វទ្រាំ​ការ​ឈឺចាប់​រយៈ​ពេ​លពី​រ​បីថ្ងៃ ​​ពី​ព្រោះរោ​មមិនត្រូវបាន​ដ​កទាំ​ងឬស​​នោះទេ ​ហើយ​​វាដុះ​ឡើ​ងវិញឆាប់​រហ័​សទៀ​តផ​ង។​•ម្យ៉ា​ងទៀត​ កា​រ​ប្រើអំ​បោះដ​ករោ​ម​លើ​ផ្ទៃមុ​ខញឹកញយ​នោះ​ អាច​បន្ស​ល់ស្នាម​សន្លា​ក​នៅ​លើថ្ពា​ល់​​។•ប្រសិ​នបើស្បែ​ករប​ស់អ្នក​មិ​នត្រូវ​បា​ន​ទាញ​ឱ្យតឹងទេ រឺ​ទុ​កឱ្យ​រយារ​នោះ ​វា​អាច​ធ្វើ​ឱ្យ​រយះ​ស្បែ​ករប​ស់អ្នក​។•ក្រោ​យកា​រ​ប្រើអំ​បោះជ​ម្រុះរោ​ម ត្រូ​វឱ្យ​ប្រាកដ​​ថាថ្នាំ ​រឺ​ក្រែម​ដើ​ម្បីបំ​បិ​ទរ​ន្ធរោម​។
កា​រប្រើក្រែ​មជ​ម្រុះរោ​ម៖ ​នាពេ​លបច្ចុប្ប​ន្ន​នេះ ក្រែ​មជម្រុះ​រោ​មម៉ាក​ DIY​ ពិត​​ជាពេ​ញនិយ​មខ្លាំ​ងណា​ស់។ អ្នក​អាច​ជ្រើ​សរើស​ប្រភេទ​ស្រា​ល​ៗ ដើម្បី​ជ​ម្រុះរោម​លើផ្ទៃមុខរបស់​អ្នក។ ម្យ៉ា​ងទៀត ​​វាជាវិ​ធី​ដ៏​ប្រសើរក្នុ​​ង​ការរ​កជា​វប្រភេ​ទក្រែ​ម ដែ​លផលិ​តឡើង​ជាពិសេស ​ដើម្បីជ​ម្រុះរោ​មផ្ទៃមុ​ខ ប្រសើ​រជា​ងកា​រប្រើប្រភេទ​ទូ​ទៅ​។
ចំណុច​ត្រូ​វចង​​ចាំ៖ •ត្រូ​វរ​ក្សា​ប្រើប្រា​ស់ត្រឹម​​តែម្ដ​ងក្នុ​ងមួ​យ​ខែ ដើម្បី​ចៀ​សវា​ងផ​លប៉ះ​ពា​ល់។•ប្រសិ​ន​បើអ្នក​មានអារម្មណ៍​​ថា ​វាមា​នថាម​ព​លខ្លាំង​សម្រាប់​ស្បែ​ករប​ស់អ្នក ​សូម​បញ្ឈប់​ការ​​ប្រើប្រា​ស់វា​តែម្ដ​ង។
ការ​កោរ​រោម​មុ​ខ៖ កា​រប្រើ​ប្រា​ស់ដង​ឡាម​ ដើម្បីកោរ​រោម​​នៅលើ​រា​ងកា​យ ​គឺជាការ​អនុវត្ដ​ដ៏​សាមញ្ញ​មួយក្នុ​ងចំណោ​មស្រ្ដី​ទាំង​ឡាយ។​ វា​មិ​នគួរ​ជាជម្រើ​សមួ​យនោះ​ទេ ​​នៅពេ​លនិយាយ​ដ​ល់កា​រជម្រុះរោមលើ​ផ្ទៃមុ​ខ ​ពីព្រោះ​វា​នឹ​ងធ្វើ​រោម​ដុះឡើ​ងវិញ​លឿន​ និ​ងរឹងដែ​ល​វានឹង​លំបាក​ក្នុង​កា​រជម្រុះ​ចោ​លម្ដង​ទៀត​។ ​ប៉ុ​ន្ដែ​ទោះ​ជាយ៉ា​ងណា ​ការ​កោ​ររោម​មុ​​ខគឺជា​និ​ន្នាការ​ថ្មី​មួ​យនា​ពេ​លបច្ចុ​ប្បន្ន​ ដែល​ជួយ​ជម្រះ​ចោល​កោសិ​កាស្បែក​ខូច​។ ​គំនិ​តដ៏​​ល្អ​គឺគួ​រសា​កល្ប​ងនូវ​ជម្រើ​សមួ​យចំនួន​ ដែល​បាន​លើក​ឡើង​ខាង​​លើ ហើ​យធ្វើ​ការ​សម្រេ​ចចិ​ត្ដ​ថាវិ​ធីមួយ​​ណា ដែ​លត្រូវ​នឹ​ងស្បែ​ក និ​ងមុ​ខរបស់​អ្ន​ក៕