មហាសេដ្ឋីហុងកុង ទិញពេជ្រ ២គ្រាប់ តម្លៃ ៧៧លានដុល្លារ ជាកាដូ ជូនកូនស្រី អាយុ ៧ឆ្នាំ

ចិន៖ មហាសេដ្ឋីហុងកុង មានទ្រព្យសម្បត្តិ ស្តុកស្តមម្នាក់ បានចំណាយប្រាក់ ចំនួន ៧៧លានដុល្លារ ទិញពេជ្រដ៏ធំ និងកម្រ ២គ្រាប់ ដើម្បីធ្វើជាកាដូ ជូនកូនស្រី សំណព្វចិត្ត អាយុ ៧ឆ្នាំ របស់ខ្លួន។

មហាសេដ្ឋីហុងកុង ទិញពេជ្រ ២គ្រាប់ តម្លៃ ៧៧លានដុល្លារ ជាកាដូ ជូនកូនស្រី អាយុ ៧ឆ្នាំ
មហាសេដ្ឋីហុងកុង Joseph Lau 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មហាសេដ្ឋីរូបនោះ មានឈ្មោះថា Joseph Lau បានដេញថ្លៃទិញយក ពេជ្រដ៏ធំ និងកម្រ ចំនួន ២គ្រាប់ ដែលមួយគ្រាប់ គឺពណ៌ខៀវឆើត ទំហំ ១២.០៣ ការ៉ាត់ មានតម្លៃ ៤៨.៤លាន ដុល្លារអាមេរិក និងមួយគ្រាប់ទៀត គឺពណ៌ផ្កាឈូក ទំហំ ១៦.០៨ការ៉ាត់ មានតម្លៃ ២៨.៥លាន ដុល្លារអាមេរិក ពីក្រុមហ៊ុនដេញថ្លៃ Sotheby នៅក្នុងទីក្រុង Geneva នៃប្រទេសស្វីស ដើម្បីធ្វើជាកាដូ ជូនកូនស្រី អាយុ ៧ឆ្នាំ ឈ្មោះថា Josephine។

ជាមួយគ្នានេះដែរ ពេជ្រពណ៌ខៀវឆើត ដ៏កម្រមាន ទំហំ ១២.០៣ ការ៉ាត់នោះ ត្រូវបានលោក Lau ដាក់ឈ្មោះឲ្យថា “Blue Moon of Josephine” និងពេជ្រពណ៌ផ្កាឈូក “Sweet Josephine”។

មហាសេដ្ឋីហុងកុង ទិញពេជ្រ ២គ្រាប់ តម្លៃ ៧៧លានដុល្លារ ជាកាដូ ជូនកូនស្រី អាយុ ៧ឆ្នាំ
ពេជ្រពណ៌ខៀវឆើត “Blue Moon of Josephine” និងពេជ្រពណ៌ផ្កាឈូក “Sweet Josephine”

គួររំលឹកផងដែរថា កាលពីឆ្នាំមុន មហាសេដ្ឋីហុងកុង Joseph Lau រូបនេះ ត្រូវបានតុលាការម៉ាកាវ ផ្តន្ទាទោស ឲ្យជាប់ពន្ធធនាគារ រយៈពេល ៥ឆ្នាំ ពីបទពុករលួយ ប៉ុន្តែបច្ចុប្បន្ន មហាសេដ្ឋីរូបនេះ នៅតែមានសេរីភាព ដោយសារការរត់គេចខ្លួន ទៅរស់នៅតំបន់មួយ ដែលជាអតីត តំបន់អាណានិគម ព័រទុយហ្គាល់ ក្បែរទីក្រុងហុងកុង៕

មហាសេដ្ឋីហុងកុង ទិញពេជ្រ ២គ្រាប់ តម្លៃ ៧៧លានដុល្លារ ជាកាដូ ជូនកូនស្រី អាយុ ៧ឆ្នាំ
ក្មេងស្រី Josephine (ក្នុងរង្វង់ក្រហម) / រូបថត កាលពីឆ្នាំ២០១២

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត