ចាប់បាន​ជនសង្ស័យ​ប៉ង​ចាប់រំលោភ​យុវតី​ម្នាក់ រួច​អូស​ទម្លាក់​ទឹក​

បាត់ដំបង​៖ ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ក្នុងករណី​អូស​ស្រី​ក្រមុំ​វ័យ ១៨ ឆ្នាំ​ម្នាក់ ទម្លាក់​ទឹកស្ទឹង​សង្កែ កាលពី​យប់​ថ្ងៃ​អង្គារ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល ចាប់​ឃាត់ខ្លួន​បាន​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ជនសង្ស័យ​បាន​រត់​ត្រឡប់មក​ពួន​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​របស់គេ​វិញ​។​