គណៈរដ្ឋមន្ត្រី​ប្រជុំពិភាក្សា​លើ​ច្បាប់​ស្តីពី​សហជីព និង​កិច្ចព្រមព្រៀង​ចំនួន​២

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ ពិភាក្សា​ទៅលើ​ច្បាប់​ស្តីពី​សហជីព រួមទាំង​ការផ្តល់​សច្ចាប័ន​ទៅលើ​កិច្ចព្រមព្រៀង​ចំនួន​២​បន្ថែមទៀត របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​។​

​របៀបវារៈ​ដែល​ប្រជុំពិភាក្សា​ថ្ងៃនេះ​រួមមាន​៖​ទី ១- សេចក្ដីព្រាងច្បាប់ ស្តីពី​សហជីព និង ទី ២- បញ្ហា​ផ្សេងៗ ៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន នីតិប្បញ្ញត្តិ​លើ ៖ ក​- កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន  និង ខ​- កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)៕

គណៈរដ្ឋមន្ត្រី​ប្រជុំពិភាក្សា​លើ​ច្បាប់​ស្តីពី​សហជីព និង​កិច្ចព្រមព្រៀង​ចំនួន​២