ក្រុម​​កម្ពុជា​​មក​​​ដល់​ភ្នំពេញ​រសៀល​ថ្ងៃ​ស្អែក និង​ចាប់​ហាត់​ទាំង​យប់​តែ​ម្តង​


ក្រុម​​កម្ពុជា​​មក​​​ដល់​ភ្នំពេញ​រសៀល​ថ្ងៃ​ស្អែក និង​ចាប់​ហាត់​ទាំង​យប់​តែ​ម្តង​

​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ត្រឡប់​មក​មាតុភូមិ​កំណើត​វិញ​នា​​ថ្ងៃ​​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​ស្អែក​នេះ​វេលា​ម៉ោង២​រសៀល​​​ដល់​ប្រលាន​យន្តហោះ​ភ្នំពេញ បន្ទាប់​​ពី​បញ្ចប់​យុទ្ធនាការ​ប្រកួត​​បាល់ទាត់​ពាន​រង្វាន់​ពិភព​លោក​​វគ្គ​ជម្រុះ​ជុំ​ទី២​ ជើង​ទី២ ក្នុង​ពូល​ E ជា​មួយ​ប្រទេសអាហ្វហ្គានីស្ថាន​នៅ​ទឹក​ដី​អ៊ីរ៉ង់​ ដោយ​ចាញ់​​ ៣-០​កាល​ពី​យប់​មិញ​។

 

ក្រុម​​កម្ពុជា​​មក​​​ដល់​ភ្នំពេញ​រសៀល​ថ្ងៃ​ស្អែក និង​ចាប់​ហាត់​ទាំង​យប់​តែ​ម្តង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​(​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​កន្លង​ទៅ)

 

​​ប្រភព​ពី​សហព័ន្ធ​​កីឡា​​បាល់ទាត់​កម្ពុជា​ដ៏គួរឲ្យ​​ទុក​ចិត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ នឹង​មក​ដល់​ប្រលាន​យន្តហោះ​ភ្នំពេញ​នា​វេលា​ម៉ោង​២ រសៀល​​ស្អែក​នេះ​។ ក្រោយ​មក​ដល់​​ទឹក​ដី​កំណើត​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​​នា​វេលា​ម៉ោង ៧យប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដើម្បី​ត្រៀម​ខ្លួន​​​ទទួល​ក្រុម​ខ្លាំង​​​ក្នុង​តំបន់​អាស៊ី​ជប៉ុន​ នា​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​​ សម្រាប់​​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​Eនៃ​ពាន​រង្វាន់​​បាល់​ទាត់​ពិភព​លោក​ជុំ​ទី២​ ជើង​ទី២ ប្រចាំ​តំបន់​អាស៊ី។

 

​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ នឹង​មក​ដល់​ទឹក​ដី​ប្រទេស​កម្ពុជា​នា​វេលា​ម៉ោង៥​ ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ពួ​កគេ​ នឹង​​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង៥ ​ល្ងាច​ថ្ងៃ​​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥៕

 

ក្រុម​​កម្ពុជា​​មក​​​ដល់​ភ្នំពេញ​រសៀល​ថ្ងៃ​ស្អែក និង​ចាប់​ហាត់​ទាំង​យប់​តែ​ម្តង​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ ​​​​​​