អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

ខណៈ​​ដែល​ Premier League សប្ដាហ៍​នេះ​ពុំ​បាន​ប្រកួត​ដោយសារ​ការ​​សម្រាក​អន្តរជាតិ​ Sky Sports បាន​សួរ​​លោក​ Paul Merson ​អតីត​កីឡាករ​កាំភ្លើង​​ធំ​ Arsenal ឲ្យ​ព្យាករណ៍​ក្រុម​កំពូល​ទាំង​៤ (Top 4) នៅ​ចប់​រដូវ​កាល​នេះ។ លទ្ធផល​ភ្ញាក់​ផ្អើល​គឺ ក្រុម​ Manchester United និង​ Liverpool ពុំ​បាន​​ជាប់​ Top 4 ក្នុង​បញ្ជី​របស់​លោក​ឡើយ។

 

អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

ក្រុម​ Man Utd ប្រកួត​ទល់​ Liverpool នៅ​ Old Trafford

 

​អ្នកវិភាគ​នៅ​ទូរទស្សន៍​ Sky Sports វ័យ​៤៧​ឆ្នាំ​រូប​នេះ យល់​ឃើញ​ថា ក្រុម​ជើង​ឯក​រដូវ​កាល​នេះ នឹង​បាន​ទៅ​លើ​ក្រុម​​មេឃ​ខៀវ​ Manchester City និង​ក្រុម​ Top 4 ចំនួន​៣​ទៀត​គឺ Arsenal, Tottenham Hotspur ​និង​ Chelsea។ ​​ហេតុផល​ដែល​លោក​​យល់​ឃើញ​ដូច​នេះ​គឺ​ដោយសារ៖

 

១. Manchester City

 

អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

 

​លោក​គិត​ថា​ Man City លេខ​១ ​ព្រោះ​ក្រុម​នេះ មាន​កីឡាករ​ល្អៗ​ច្រើន ហើយ​ទោះ​ពួកគេ​អវត្តមាន​តារា​ឆ្នើម​២​នាក់​ Sergio Aguero និង​ David Silva កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​ពួកគេ​នៅ​តែ​ធ្វើ​បាន​​ល្អ។

 

២. Arsenal

 

អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

 

កាំភ្លើង​ធ្វើ​បាន​​ល្អឥតខ្ចោះ​​កាល​ខែ​មុន ដោយ​ឈ្នះ​គ្រប់​ប្រកួត​នៅ​ Premier League ហើយ​ខែ​វិច្ឆិកា​នេះ ក៏​មិន​ទាន់​ចាញ់​ដែរ ក្រោយ​ស្មើ​ Spurs ១-១ សប្ដាហ៍​មុន។ Arsenal នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ឬ​អាច​នឹង​មាន​ឱកាស​ឈ្នះ​ពាន​ផង​ដែរ។

 

៣. Tottenham Hotspur

 

អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

 

​​លោក​គិត​ថា មនុស្ស​ជា​ច្រើន​នឹង​ភ្ញាក់​ផ្អើល​ពេល​លោក​គិត​ថា Spurs អាច​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​នេះ។ មាន់​ខ្នាយ​មាស​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​កីឡដ្ឋាន​ Emirates។ ពួកគេ​មាន​អ្នកចាត់ការ​ល្អ​ណាស់​​គឺ​លោក​ Mauricio Pochettino។ កីឡាករ​សំខាន់​របស់​គេ​ពេញ​ជើង​ល្អ ដូច្នេះ​ខ្ញុំ​គិត​ថា ពួកគេ​នឹង​អាច​នៅ​លើ​ Man Utd។

 

៤. Chelsea

 

អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

 

លោក​យល់​ថា បើ​ Chelsea លេង​បាន​ល្អ​ដូច​កាល​ប៉ះ​ Stoke City នោះ​ពួកគេ​នឹង​ឈ្នះ​ការ​ប្រកួត​ច្រើន គ្រាន់​តែ​ប្រកួត​នោះ ហាក់​គ្មាន​សំណាង​ទើប​ចាញ់។ ស្រប​ពេល​ដែល​ Man Utd ហាក់​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់ ហើយ​ Chelsea នឹង​ត្រៀម​យក​ឈ្នះ​ការ​ប្រកួត​ឡើង​វិញ នោះ​លោក​យល់​ថា ក្រុម​របស់​លោក​ Jose Mourinho ​នឹង​បាន​ Top 4។

 

ដូច្នេះ​ឃើញ​ថា​​មតិ​របស់​លោក​ Merson ​មាន​ន័យ​ថា​ក្រុម​បិសាច​ក្រហម របស់​លោក​ Louis van Gaal ​និង​​ហង្ស​ក្រហម​ របស់​លោក​ Jurgen Klopp នឹង​ពុំ​បាន​ Top 4 ដើម្បី​មាន​សិទ្ធ​បង្ហាញ​ខ្លួន​នៅ​ UEFA Champions League រដូវ​កាល​ក្រោយ​ឡើយ៕

 

​ចុះ​ប្រិយ​មិត្ត​យល់​​ស្រប​តាម​ការ​យល់​ឃើញ​ខាង​លើ​​ដែរ​ទេ?

 

-ចុចអាន៖ តើ​អ្នកចាំទី​ Premier League រូប​ណា មាន​ស្ថិតិ​ល្អ​ជាង​គេ?

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ skysports