អ៊ិន សូដាវីដ រំពឹង​អាច​សងសឹក​បឹង​កេត​ក្នុង​ប្រកួត​មិត្តភាព​ស្អែក


អ៊ិន សូដាវីដ រំពឹង​អាច​សងសឹក​បឹង​កេត​ក្នុង​ប្រកួត​មិត្តភាព​ស្អែក

យុវជន​វ័យ​ក្មេង​កំពុង​ឡើង​ជើង អ៊ិន សូដាវីដ រំពឹង​ថា​នឹង​អាច​ជួយ​ក្លិប​ភ្នំ​ពេញ​ក្រោន​សងសឹក​បឹង​កេត​អង្គរ​បាន​នៅ​ក្នុង​ប្រកួត​មិត្តភាព​ស្អែក​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន RSN បន្ទាប់​ពី​រង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ៤-២ ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់​កាល​ពី​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​១​ទៅ​លេង​ពាន​រង្វាន់ Toyota Mekong Cup 2015 ។

 

អ៊ិន សូដាវីដ រំពឹង​អាច​សងសឹក​បឹង​កេត​ក្នុង​ប្រកួត​មិត្តភាព​ស្អែក អ៊ិន សូដាវីដ

 

ភ្នំពេញ​ក្រោន​ដែល​ទើប​តែ​ព្យួរ​កីឡាករ​៧​នាក់​កាល​ពី​សប្ដាហ៍​មុន ​នឹង​ប្រើ​យុវជន​ថ្នាល​របស់​ខ្លួន​ក្នុង​ប្រកួត​នេះ​ដើម្បី​មើល​ជើង​ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​ជាមួយ​ណាហ្គាវើល ខណៈ​ដែល​ខាង​ភ្នំពេញ​ក្រោន​វិញ ក៏​អាច​យក​ប្រកួត​នេះ​ដើម្បី​មើល​ជើង​កីឡាករ​ខ្លួន​ផង​ដែរ ត្រៀម​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup ​ជាមួយ​ក្រុម​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។

 

សូដេវីដ ក្នុង​នាម​ជា​ប្រធាន​ក្រុម​យុវជន​ថ្នាល​អាយុ​ក្រោម ១៨​ឆ្នាំ​របស់​ក្រុម​ភ្នំពេញ​ក្រោន ដែល​ចូល​លេង​ឱ្យ​ឈុត​ធំ​បាន​៤​ប្រកួត​មក​ហើយ​នោះ បាន​និយាយ​មុន​ប្រកួត​មិត្តភាព​ជាមួយ​បឹង​កេត​ថា​រូប​គេ​មាន​សង្ឃឹម​និង​ជឿជាក់​ថា​ក្រុម​របស់​ខ្លួន​អាច​យក​ជ័យជម្នះ​បាន បើ​ទោះ​ជា​អាច​នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ៗ ​ប៉ុន្មាន​នាក់​ក៏​ដោយ។ បឹង​កេត​ជា​ក្លិប​ដែល​ទើប​តែ​បំបាក់​ក្រោន​៤-២ ​ដូច្នេះ​ក្រុម​របស់​គេ​នឹង​ព្យាយាម​សង​សឹក​វិញ បន្ទាប់​ពី​បាន​សម្រាក​និង​ហ្វឹកហាត់​ពេញលេញ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

 

និយាយ​ពី​៤​ប្រកួត​កន្លង​មក​របស់​យុវជន​ឆ្នើម​រូប​នេះ​អាច​រក​គ្រាប់​បាល់​បាន​២​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​រៀមច្បង​ស៊ុត​បញ្ចូល​បាន​២​គ្រាប់​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ