Mata ជឿ​ថា​អង់គ្លេស​អាច​ឈ្នះ​ពាន Euro ២០១៦

Mata ជឿ​ថា​អង់គ្លេស​អាច​ឈ្នះ​ពាន Euro ២០១៦

ខ្សែបម្រើ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ និង​ក្រុម Manchester United កីឡាករ Juan Mata គិត​ថា​តោ​កំណាច​អង់គ្លេស​គឺជា​ក្រុម​ដែល​អាច​ឈ្នះ​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro ២០១៦។

 

Mata ជឿ​ថា​អង់គ្លេស​អាច​ឈ្នះ​ពាន Euro ២០១៦

 

ការ​បញ្ចេញ​ទស្សនៈ​របស់ Mata ធ្វើ​ឡើង​មុន​ពេល​ដែល​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​ ស្វាគមន៍ក្រុមជម្រើសជាតិ​អង់គ្លេស​ នា​ថ្ងៃសៅរ៍​ស្អែក​នេះ ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​នៅ​តំបន់អឺរ៉ុប។

 

អតីត​កីឡាករ Chelsea បាន​ប្រាប់​ថា៖ “អង់គ្លេស​គឺជា​ក្រុម​ខ្លាំង និង​មាន​ជំនឿ​ចិត្ត​ខ្ពស់។ ពិត​ណាស់​វា​គឺ​ជា​ការ​សាកល្បង​សមត្ថភាព​ដ៏​ល្អ​សម្រាប់​អេស្ប៉ាញ ព្រោះ​គ្រប់គ្នា​ឃើញ​ច្បាស់​ហើយ​ថា អង់គ្លេស​គឺជា​ក្រុម​ប្រជែង​យក​ពានរង្វាន់ Euro យ៉ាង​ពិត​ប្រាកដ”។

 

ទោះ​ជា​យ៉ាងណា​ក៏ដោយ Mata ក្រើន​រម្លឹក​គូ​ប្រជែង​របស់​ខ្លួន​ថាអេស្ប៉ាញ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ការពារ​តំណែង​ជើងឯក​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៣។

 

Mata ជឿ​ថា​អង់គ្លេស​អាច​ឈ្នះ​ពាន Euro ២០១៦

Mata ជាមួយ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Wayne Rooney នៅ Manchester United

 

អង់គ្លេស​ដែល​ដឹកនាំ​ដោយ​លោក Roy Hodgson បាន​បង្ហាញ​ការ​លេង​គួរ​ឲ្យ​កត់​សម្គាល់​ ក្រោយ​ឈ្នះ ១០​ប្រកួត​ជាប់​គ្នា​ក្នុង​វគ្គ​ជម្រុះ​ធ្វើ​ឲ្យ​ពួកគេ​កក់​កៅអី​រួច​ជា​ស្រេច​ដើម្បី​ទៅ​ប្រកួត​ពានរង្វាន់ Euro ​ឆ្នាំ​ក្រោយ ដែល​មាន​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

 

ចុចអាន៖ ក្មេង​៤​ឆ្នាំ ​ស៊ុត​ក្បាច់ Bicycle Kick ​លំនាំ​តាម​ Mata កាល​ស៊ុត​ Liverpool

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailystar