សាលា​រាជធានី​ជួសជុល​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ស្រុត​តាម​ផ្លូវ​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ទីរ​សាធារណការ​រាជធានី បាន​ជួសជុល​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ស្រុត ដោយ​ប្រើ​កៅស៊ូ​អ៊ុត AC ដូច​ជា ៖ តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ចាប់ពី​ស្តុ​ប​ពេទ្យ​ចិន​ដល់​ក្បាលថ្នល់​, តាម​បណ្ដោយ​ផ្លូវ​លេខ​២៩១ ចាប់ពី​ផ្លូវ​លេខ​៥៩២ ដល់​ផ្លូវ​លេខ​៦១៤, តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ចាប់ពី​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី​ដល់​មហាវិថី​ព្រះ​មុនី​រ៉េ​ត​, តាម​បណ្ដោយ​ផ្លូវ​ណ័ត​ប្រ៊ី​ត ឬ​ផ្លូវ​លេខ​១០១៩ ចាប់ពី​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី​ដល់​ផ្លូវ​លេខ​២០០៤ ។

ជា​ផែនការ​សម្រាប់​ថ្ងៃនេះ​(​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥) ​នឹង​បន្ត​ជួសជុល​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ផ្លូវ​លេខ​៦០៦ ផ្លូវ​លេខ​៥៩២ និង​កៀ​សម្រួល​ផ្លូវ​លេខ​៣៧១ ៕