មន្ទីរ​សាធារណការផ្លាស់​​ប្តូរ​អំ​ពូ​ល​ភ្លើង​​ដាច់​ និង​ដំឡើង​​បង្គោល​ភ្លើង​​តាម​រមណីយដ្ឋាន​និង​សួនច្បារ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ថា ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​​រាជធានីភ្នំពេញ​ មាន​សកម្មភាព​ការងារ​ដូច​ខាងក្រោម៖

-​ប្តូរ​អំ​ពូ​លភ្លើង​​ដែល​​ដាច់​នៅ​​ផ្លូវ​លេខ​៣៣១ ចំនួន៥​អំ​ពូ​ល ​។
-​ប្តូរ​អំ​ពូ​ល​ភ្លើង​ដែល​​ដាច់​នៅ​ផ្លូវជើង​​ឯក ស្ទឹង​មាន​ជ័យ ​ចំនួន២០​អំ​ពូ​ល ។​
-​​ដំឡើង​​បង្គោលភ្លើង​​សួន​​ច្បារ​រមណីយដ្ឋាន​វត្ត​ភ្នំ បាន​ចំនួន៩​បង្គោល។ គិត​ត្រឹម​ថ្ងៃ​ទី​១២ វិច្ឆិកា​ បង្គោល​ភ្លើង​ដែល​ដំឡើង​​រួច​បាន​​ចំនួន​៣៣​បង្គោល​​លើ​៥៥​បង្គោល ។
-​ដំឡើង​អំ​ពូ​លភ្លើង​​ម្ទេស​​លម្អ​តាម​​ដើម​​សួនច្បារ​វិមាន​ឯករាជ្យ ​បាន​ចំនួន២៤​​ដើម ​៕​​