ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​បដិសេធ​​​មិន​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​រណ្តៅ​​​ដី​​​បាក់​​​

បន្ទាប់​​​ពី​​​ជញ្ជាំង​​​ដី​​​ដែល​​ខណ្ឌ​​​ចែក​​​បឹង​​​និង​​​រណ្ដៅ​​​ដី​​​​​​បាន​​​បាក់​​​កាល​​​ពី​​​ពេល​​​យប់​​​ថ្ងៃ​​​អង្គារ ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​មាន​​​ចរន្ត​​​ទឹក​​​ដ៏​​​ខ្លាំង​​​រហូត​​​ដល់​​​បំផ្លាញ​​​ទូក​​​នេសាទ​​​មួយ​​​គ្រឿង​​​ និង​​​ធ្វើ​​​ឲ្យ​​​បាត់​​​ខ្លួន​​​មនុស្ស​​​ម្នាក់​​​​​​មក កាល​​​ពី​​​ម្សិលមិញ អាជ្ញាធរ​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា នរណា​​​ជា​​​អ្នក​​​​​​មើល​​​ខុស​​​ត្រូវ​​​រណ្តៅ​​​ដី​​​ដែល​​​មាន​​​ឧបទ្ទវ​​​ហេតុ​​​​​​កើត​​​ឡើង​​​នេះ​​​ទេ។

នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​និង​​​៣០​​​នាទី​​​យប់​​​ថ្ងៃ​​​អង្គារ ទឹក​​​ពី​​​បឹង​​​កប់​​​ស្រូវ ស្ថិត​​​​​​នៅ​​​​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​​​​បាន​​​ហូរ​​​បុក​​​ចូល​​​ការដ្ឋាន​​​ជីក​​​ដី​​​មួយ​​​កន្លែង​​​​​​របស់​​​ឧកញ៉ា ញឹក​​​ ផន បន្ទាប់​​​ពី​​​ជញ្ជាំង​​​ដី​​​ទទឹង​​​២០​​​ម៉ែត្រ​​​ដែល​​​ខណ្ឌ​​​ចែក​​​តំបន​​​់ទាំង​​​ពីរ​​​បាន​​​បាក់។

លោក ខន រ៉េត អាយុ​​​២៧​​​ឆ្នាំ​​​ និង​​​លោក ​​​ទូច ស្លឹក​​​ អាយុ​​​៣៣​​​ឆ្នាំ កំពុង​​​នេសាទ​​​ក្នុង​​​បឹង​​​នោះ​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​៤០​​​ម៉ែត្រ​​​ពី​​​រណ្តៅ​​​ដី​​​ នៅ​​​ពេល​​​នោះ​​​ទូក​​​ឈើ​​​របស់​​​ពួក​​​​​​គេ​​ត្រូវ​​​ទឹក​​​ហូរ​​​កួច​​​ចូល​​​រណ្តៅ​​​ និង​​​ក្រឡាប់​​​លិច។ ​​​លោក រ៉េត បាន​​​តោង​​​ស្នោ​​​​​​ និង​​​បាន​​​ហែល​​​ទៅ​​​កាន់​​​កន្លែង​​​មាន​​​សុវត្ថិភាព​​​ នៅ​​​ពេល​​​ដែល​​​ទឹក​​​ហូរ​​​ធ្លាក់​​​ចូល​​​ ប៉ុន្តែ លោក​​​ ស្លឹក បាន​​​បាត់​​​ខ្លួន។

កាល​​​ពី​​​ម្សិលមិញ គេ​​​ឃើញ​​​បំណែក​​​ទូក​​​នេសាទ​​​ដែល​​​ខូច​​​នៅ​​​មាត់​​​រណ្តៅ​​​ដី​​​ ដែលទឹក​​​ហូរ​​​ចូល​​​ពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បណ្តាល​​​ឲ្យ​​​បាត់​​​ខ្លួន​​​មនុស្ស​​​ម្នាក់​​​ ដែល​​​គេសន្និដ្ឋាន​​​ថាបាន​​​ស្លាប់​​ហើយ​​​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

កាល​​​ពី​​​ម្សិលមិញ គេ​​​ឃើញ​​​បំណែក​​​ទូក​​​នេសាទ​​​ដែល​​​ខូច​​​នៅ​​​មាត់​​​រណ្តៅ​​​ដី​​​ ដែលទឹក​​​ហូរ​​​ចូល​​​ពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បណ្តាល​​​ឲ្យ​​​បាត់​​​ខ្លួន​​​មនុស្ស​​​ម្នាក់​​​ ដែល​​​គេសន្និដ្ឋាន​​​ថាបាន​​​ស្លាប់​​ហើយ​​​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

លោក​​​ ឌិត ទីណា អ្នក​​​នាំ​​​ពាក្យ​​​ និង​​​ជា​​​រដ្ឋ​​​លេខា​​​ធិការ​​​នៃ​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្វី​​​បើ​​​ក្រសួង​​​របស់​​​លោក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​មើល​​​ខុស​​​​​​ត្រូវ​​​ការ​​​ជីក​​​ដី​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​ក៏​​​ដោយ​​​ ក៏​​​រណ្តៅ​​​ដី​​​ដ៏​​​ធំ​​​របស់​​​លោក​​​ ផន មិន​​​ស្ថិត​​​នៅ​​​ក្រោម​​​​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ខ្លួន​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​​​ជា​​​របស់​​​ក្រសួង​​​ទេ។ វា​​​មិន​​​មែន​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​យើង​​​ទេ”។

នៅ​​​ពេល​​​សួរ​​​ថា នរណា​​​ទទួល​​​ខុស​​​​​​ត្រូវ​​​ចំពោះ​​​ការដ្ឋាន​​​ជីក​​​ដី​​​របស់​​​ឧកញ៉ា​​​រូប​​​នេះ ​​​លោក ទីណា បាន​​​ឆ្លើយ​​​តប​​​ថា “លោក​​​ជា​​​អ្នក​​​កាសែត។ វា​​​ជា​​​ការងារ​​​របស់​​​លោក​​​ក្នុង​​​ការ​​​រក​​​ឲ្យ​​​ឃើញ”។

កម្លាំង​​​កង​​​​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ដែល​​​ឈរ​​​ជើង​​​នៅ​​​ខាង​​​ក្រៅ​​​ការដ្ឋាន​​​ជីក​​​ដី​​​នោះ​​​ បាន​​​រារាំង​​​អ្នក​​​យក​​​ព័ត៌មាន​​​មិន​​​ឲ្យ​​​ចូល​​​ក្នុង​​​បរិវេណ​​​នោះ​​​ទេ​​​នៅ​​​សប្តាហ៍​​​នេះ​​​ ប៉ុន្តែ ក្រុម​​​មន្ត្រី​​​ក្នុង​​​កង​​​កម្លាំង​​​នេះ​​​ក៏​​​បាន​​​បង្ហាញ​​​ការ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​កន្លែង​​​នោះ​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ។

មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខណ្ឌ​​​ លោក ​​​ ភួង សុភី បាន​​​អះអាង​​​បញ្ជាក់​​​ថា កងកម្លាំង​​​រាជ​​​ អាវុធហត្ថ​​​ជា​​​​​រឿយៗ​​​​យាម​តំបន់​​​នោះ​​​ ប៉ុន្តែ​​​បាន​​​អះ​​​អាង​​​ថា មន្ត្រី​​​ទាំង​​​នោះ​​មិន​​​មែន​​​មក​​​ពី​​​អង្គភាព​​​របស់​​​លោក​​​ទេ​​​ ប៉ុន្តែ មក​​​ពី​​​អង្គភាព​​​ថ្នាក់​​​ជាតិ​​​ដែល​​​គេ​​​ហៅ​​​ថា ” ឡុង ឈិន”។

លោក សុភី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”កម្លាំង ​​​របស់​​​យើង​​​មិន​​​យាម​​​នៅ​​​ទី​​​នោះ​​​ទេ។ ពួក​​​គេ​​​ជា​​​ ឡុង ឈិន ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​​​​កង​​​​​​កម្លាំង​​​រាជ​​​អាវុធហត្ថ​​​ជាតិ”។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក អេង ហីុ អ្នក​​​នាំ​​​ពាក្យ​​​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​មក​​​ពី​​​ ឡុង ​​​ឈិន ​​​ដែល​​​គេ​​​ស្គាល់​​​ជា​​​ផ្លូវ​​​ការ​​​ថា​​​ជា​​​អង្គភាព​​​អន្តរា​​​គមន៍​​​ចល័ត​​​១៩៦​​​ មិន​​​បាន​​​យាម​​​ដី​​​នោះ​​​ទេ។

លោក​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ទៀត​​​ថា “ឡុង ​​​ឈិន​​​ ស្ថិត​​​​​​នៅ​​​ក្រោម​​​កម្លាំង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ប៉ុន្តែ​​​ពួក​​​គេ​​​មិន​​​យាម​​​ដី​​​នៅ​​​ទី​​​នោះ​​​ទេ​​​។

​​​នៅ​​​ពេល​​​ជា​​​មួយ​​​គ្នា​​​នោះ​​​ ការ​​​ងារ​​​ជីក​​​ដី​​​បាន​​​បន្ត​​​នៅ​​​ថ្ងៃ​​​ម្សិលមិញ នៅ​​​ជាយ​​​បឹង​​​កប់​​​ស្រូវ​​​​​​​​​ ខណៈ​​​ដែល​​​នគរ​​​បាល​​​បាន​​​និយាយ​​​ថា ​​​ពួក​​​គេ​​​ទុក​​​កិច្ច​​​ការ​​​ស្វែង​​​រក​​​សាកសព​​​​​​ឲ្យ​​​សហ​​​គមន៍​​​នេសាទ​​​ដែល​​​រស់​​​នៅ​​​​​​ទី​​​នោះ។

ត្រាក់ទ័រ​​​ជីក​​​ដី​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​មួយ​​​គ្រឿង​​​បាន​​​បន្ត​​​កាយ​​​ដី​​​ពី​​​មាត់​​​បឹង​​​នៅ​​​ពេល​​​រសៀល​​​ ខណៈ​​​ដែល​​​គ្រួសារ និង​​​អ្នក​​​ជិត​​​ខាង​​​របស់​​​លោក ស្លឹក​​​ អង្គុយ​​​នៅ​​​មាត់​​​រណ្តៅ​​​ដី​​​ដែល​​​ឥឡូវ​​​នេះ​​​មាន​​​ទឹក​​​ពេញ​​​ ហើយ​​​សម្លឹង​​​រក​​​មើល​​​សញ្ញា​​​ណា​​​មួយ​​​ពី​​​លោក ស្លឹក។

ភរិយា​​​របស់​​​លោក ស្លឹក​​​ អ្នកស្រី ឃុន ភាព​​​ បាន​​​និយាយ​​​ថា នគរ​​​បាល​​​ឈប់​​​ជួយ​​​ស្វែង​​​រក​​​ហើយ​​​ ហើយ​​​តំណាង​​​ក្រុមហ៊ុន​​​ម្នាក់​​​បាន​​​ប្រាប់​​​អ្នក​​​ស្រី​​​ថា ប្រសិន​​​បើ​​​អ្នក​​​ស្រី​​​រក​​​សាក​​​សព​​​ប្តី​​​មិន​​​ឃើញ​​​ទេ​​​ អ្នក​​​​​​ស្រី​​​នឹង​​​មិន​​​ទទួល​​​បាន​​​សំណង​​​​​​​​​ច្រើន​​​ទេ។

អ្នក​​​ស្រី ភាព បាន​​​និយាយ​​​ថា “ខ្ញុំ​​​គ្មាន​​​លុយ​​​ទេ​​​ ដូច្នេះ​​​ខ្ញុំ​​​គ្មាន​​​សង្ឃឹម​​​ថា​​​នឹង​​​រក​​​សព​​​ឃើញ​​​ឡើយ។ បើ​​​យើង​​​រក​​​​​​ឃើញ​​​សាក​​​សព ហើយ​​​ពួកគេ​​​ជឿ​​​ជាក់​​​​​​​​​​​​ថា គាត់​​​ស្លាប់​​​ អ៊ីចឹង​​​ពួក​​​គេ​​​នឹង​​​បង់​​​លុយ​​​ឲ្យ​​​យើង”។

លោក សួស សុខា អធិការ​​​រង​​​នគរបាល​​ខណ្ឌ បាន​​​បញ្ជាក់​​​ថា នគរបាល​​​បាន​​​បោះ​​​បង់​​​ការ​​​ស្វែង​​​រក​ និង​​​បាន​​​និយាយ​​​ថា មិន​​​ទំនង​​​ថា​​​គេ​​​នឹង​​​រក​​​ឃើញ​​​សព​​​របស់​​​លោក ស្លឹក​​​ នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ​​​សព​​​​​​របស់​​​គាត់​​​នឹង​​​មិន​​​អណ្តែត​​​ឡើង​​​ទេ​​​ ពីព្រោះ​​​គាត់​​​ប្រហែល​​​ជា​​​ត្រូវ​​​កប់​​​នៅ​​​បាត​​​រណ្តៅ”៕​​​ និត

The post ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​បដិសេធ​​​មិន​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​រណ្តៅ​​​ដី​​​បាក់​​​ appeared first on ខេមបូឌា ដេលី.