សព​​​នារី​រងគ្រោះ​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញអណ្តែតទឹក​​​​ ខណៈ​​​ជន​​​សង្ស័យ​សារភាព

យោង​​​តាម​​​នគរ​​​​​​បាល​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា សព​​​​នារី​ម្នាក់ ដែល​​​បាន​​​បាត់​​​​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អង្គារ​​​ ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​អណ្តែត​​​​​​ក្នុង​​​​ទឹក​ស្ទឹង​​​​​​កាល​​​ពី​​​ម្សិលមិញ​​​​​​​​ ខណៈ​​​បុរស​​​ម្នាក់​​​​​​ដែល​​​របស់​​​របរ​​​​របស់​​គេ​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​នៅ​​​កន្លែង​​​ដែល​​​នារី​រូប​​​នេះ​​​បាត់​​​ខ្លួន​​​នោះ​​​បាន​​​សារ​​​ភាព​​​ថា បាន​​​វាយ​​​ធ្វើ​​​បាប​​​​​នារី​​​​រូប​​​នេះ​​​ក្នុង​គោល​បំណង​ប៉ុន​​​ប៉ង​​​ចាប់​​​រំលោភ​​​​​​នាង​​​។

នគរ​​​​​​បាល​​​បាន​​​ឲ្យ​​​ដ​​​ឹងបន្ត​​​​ថា ចាន់​​​ ស្រីរ័ត្ន  អាយុ​​​១៨ឆ្នាំ កំពុង​​​លាង​​​សណ្តែក​​​បណ្តុះ​​​នៅ​​​មាត់​​​ស្ទឹង​​​ក្រោយ​​​ផ្ទះ​​​របស់​​​នាង​​​ក្នុង​ស្រុក​​​សង្កែ​​​ នៅ​​​ពេល​​​នោះ​​​ម្តាយ​​​របស់​​​នាង​​​បាន​​​ឮ​​​សំឡេង​​​ស្រែក​​​ឲ្យ​​​ជួយ​​​ហើយ​​​ក៏​​​រត់​​​សំដៅ​ទៅ​តែម្តង​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា នៅ​​​ពេល​​​ស្ត្រី​​​ជា​​​ម្តាយ​​​បាន​​​ទៅ​​​ដល់​​​កូនស្រី​​​វ័យ​​​ជំទង់​​​របស់​​​គាត់​​​បាន​​​បាត់​​​ខ្លួន​​​ទៅ​​​ហើយ​​​ ​​​ ហើយ​​​នគ​​​របាល​​​​​ និង​​​អ្នក​​​ភូមិ​​​បាន​​​ចំណាយ​​​ពេល​​​អស់​​​មួយ​​​យប់មួយ​​​ថ្ងៃ​​​តាម​​​ស្វែង​​​រក​​​នារី​​​រូប​​​នេះ និង​​​ជន​​​​​​​ល្មើស​​​​ឈ្មោះ ​​​ចាន់​​​ កុសល ដែល​​​គេ​​​អាច​​​កំណត់​​​អត្ត​​​សញ្ញាណ ​​​បាន​​​ដោយសារ​​​ស្បែក​​​ជើង​​​ផ្ទាត់​​​ និង​​​ខោ​​​ខ្លី​​​ពណ៌​​​ផ្កាឈូក​​​ ដែល​​​បន្សល់​​​ទុក​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​។

នគរបាល​បានឲ្យ​ដឹង​ទៀតថា នៅ​​​ម៉ោង​​​ប្រហែល​​​៦​​​ និង​​​៣០​​​នាទី​​​ព្រឹក​​​ម្សិលមិញ ចាន់​​​កុសល អាយុ​​​២៣​​​ឆ្នាំ​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ពេល​​​ជន​​​នេះ​​​ត្រឡប់​​​ចូល​មក​​​ដេកក្នុង​​​​ផ្ទះ​​​របស់​​​ខ្លួន​​​វិញ​​​​​​​​​​​​​​​ បន្ទាប់​​​ពី​​​លាក់​​​ខ្លួន​​​អស់​​​​ជាង​​​​២៤​​​ម៉ោង​​​ខណៈ​​​សព​​​របស់​​​កញ្ញា ចាន់​​​ ស្រីរ័ត្ន ត្រូវ​​​បាន ​​​រក​​​ឃើញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​ ​​​ចម្ងាយ​​​ ​​​ប្រហែល​​​១គីឡូម៉ែត្រ​​​ពី​​​ផ​​​្ទះ​​​របស់​​​នាង​​​។

លោក​​​ ស៊ុន សុវណ្ណ អធិការ​​​នគរ​​​បាល​​​ស្រុក​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ” [កុសល] បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា ខ្លួន​​​បាន​​​ទៅ​​​បង់​​​សំណាញ់​​​តាម​​​ដង​​​ស្ទឹង​​​ ​ពេល​​​នោះ​​​ក៏​​​ឃើញ​​​ជន​​​រង​​គ្រោះ​​​​​​ កំពុង​​​លាង​​​សណ្តែក​​​បណ្តុះ​​​ ហើយ​​​គិត​​​ថា​​​វា​​​ជា​​​​ឱកាស​​​ល្អ​​​ដែល​អាច​​​ចាប់​​​រំលោភនាង​​​​​​​បាន”។

លោកបាន​បន្ថែមថា​ ពេល​​​ជន​​​នេះ​​​​វាយ​​​​ធ្វើ​​​បាប​​​កញ្ញា ចាន់​​​ ស្រីរ័ត្ន​​​ នាង​​​បាន​​​ចាក់​​​ជន​​​នេះ​​​ត្រូវ​​​​​​ពោះ​​​មួយ​​​កន្ត្រៃ បន្ទាប់​មក​​​ក៏កើត​​​​មាន​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​។  “ជន​​​សង្ស័យ​​​បាន​ប្រាប់​​​នគរ​​​បាល​​​ថា ជន​​​រង​​គ្រោះ​​​ប្រហែល​​​ជា​​​ស្លាប់​​​នៅ​​​ក្នុង​​​ទឹក​​​ស្ទឹង​​​ ព្រោះ​​​នាង​​​ត្រូវ​​​ខ្លួន​​​វាយ​​​ឲ្យ​​​សន្លប់​​​ ហើយ​​​បន្ទាប់​​​មក​​​យក​​​នាង​​​ទៅ​​​ទម្លាក់​​​ចោល​​​នៅ​​​កណ្តាល​​​ស្ទឹង។ជន​​​នេះ​​​បាន​​​សារ​​​ភាព​​​ថា ខ្លួន​​​បាន​​​អុក​​​នាង​​​មួយ​​​កែ​​​​​​​​​ង​​​ចំ​​​មុខ ​​​ហើយ​​​​​​ បាន​វាយ​​​នាង​​​ត្រង់​​​កញ្ចឹង​​​ក​​​”។

លោក​​​អធិការ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “យើង​​​បាន​​​រក​​​ឃើញ​​​សព​​​នៅ​​​ក្នុង​​​ស្ទឹង​​​​​​មុខ​​​វត្ត​​​សង្កែ​​​ចម្ងាយ​​​ប្រហែល​​​១​​​គីឡូម៉ែត្រ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​”។ ចាន់​​​ កុសល នឹង​​​ត្រូវ​​​បញ្ជូន​​​​​​ទៅ​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​នៅ​​​ថ្ងៃ​​​េនះ​​​៕ ស៊ុយឈាង

The post សព​​​នារី​រងគ្រោះ​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញអណ្តែតទឹក​​​​ ខណៈ​​​ជន​​​សង្ស័យ​សារភាព appeared first on ខេមបូឌា ដេលី.

  • សព​​​នារី​រងគ្រោះ​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញអណ្តែតទឹក​​​​ ខណៈ​​​ជន​​​សង្ស័យ​សារភាព已关闭评论
  • 143 views
  • Hide Sidebar
    A+
Publish on:2015/11/13  Category:ព័ត៌មាន