ក្រោយ​ពេល​២៥​ឆ្នាំ​តួ​អង្គ​ម្នាក់​ក្នុង​រឿង “Home Alone” ប្រែ​រាង​ធាត់​មើល​មិន​ស្គាល់

ក្រោយ​ពេល​២៥​ឆ្នាំ​តួ​អង្គ​ម្នាក់​ក្នុង​រឿង “Home Alone” ប្រែ​រាង​ធាត់​មើល​មិន​ស្គាល់

គិត​មក​ដល់​ពេល​នេះ​រឿង​​ដែល​បញ្ចាំ​សម្រាប់​​បុណ្យ​ណូអែល​ “Home Alone”គឺ​មាន​រយៈ​ពេល​២៥​ឆ្នាំ​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​តួ​​អង្គ​ម្នាក់​ឈ្មោះ Buzz បាន​ប្រែប្រួល​រូបរាង​ធាត់​យ៉ាង​ខ្លាំង​​សឹង​តែ​មើល​មិន​ស្គាល់។

 

ក្រោយ​ពេល​២៥​ឆ្នាំ​តួ​អង្គ​ម្នាក់​ក្នុង​រឿង “Home Alone” ប្រែ​រាង​ធាត់​មើល​មិន​ស្គាល់

 

តារា​សម្ដែង Devin Ratray គឺ​ជា​តួ​អង្គ​ឈ្មោះ​ Buzz ក្នុង​រឿង “Home Alone” ដែល​ជា​បង​ប្រុស​ដែល​តែង​គំរាមកំហែង​​ Kevin McCallister ត្រូវ​​ជា​ប្អូន​ប្រុស​របស់​ខ្លួន​ក្នុង​សាច់រឿង ហើយ​ពេល​នេះ​គេ​បាន​ប្ដូរ​រូបរាង​​ប្លែក​ខុស​ពី​ពេល​សម្ដែង​ក្នុង​រឿង។

 

ក្រៅ​ពី​រឿង “Home Alone” តារា​វ័យ​៣៨​ឆ្នាំរូប​នេះ​​​បាន​សម្ដែង​ជា​តួ​កោងកាច​ក្នុង​រឿង​មួយ​ចំនួន​នៅ​ដើម​​ទសវត្សរ៍​​​​៩០ ដូច​ជា​រឿង “Little Monsters” និង “Dennis the Menace”។ នៅ​ឆ្នាំ​១៩៩២ រឿង “Home Alone 2: Lost in New York” ដែល​ជា​វគ្គ​ថ្មី​ Devin ក៏​​មាន​វត្តមាន​សម្ដែង​ក្នុង​រឿង​ផង​ដែរ។

 

បច្ចុប្បន្ន​ Devin Ratray មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ទេ គេ​ក៏​ជា​តន្ត្រីករ​និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​តន្ត្រី​Little Bill and the Beckleys ៕

 

ក្រោយ​ពេល​២៥​ឆ្នាំ​តួ​អង្គ​ម្នាក់​ក្នុង​រឿង “Home Alone” ប្រែ​រាង​ធាត់​មើល​មិន​ស្គាល់

រូបបច្ចុប្បន្ន

ក្រោយ​ពេល​២៥​ឆ្នាំ​តួ​អង្គ​ម្នាក់​ក្នុង​រឿង “Home Alone” ប្រែ​រាង​ធាត់​មើល​មិន​ស្គាល់

រូប​ពេល​សម្ដែង​រឿង “Home Alone” 

 

ចុចអាន៖តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖mirror