សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

ថ្វី​ត្បិត​ថា​ចូល​សិល្បៈ​រយៈ​ពេល​យូរ​ក៏​ដោយ​ ប៉ុន្តែ​សិល្បករ​ជើង​ចាស់​ច្រើន​​ដួង​កំពុង​​ប្រឈម​នឹង​ការ​លំបាក បើ​ប្រៀប​ធៀប​សិល្បករ​ស្រករ​ក្រោយ​មួយ​ចំនួន​ដែល​មាន​លទ្ធ​ភាព​ហ៊ឺ​ហារ​ ឡាន​ទំនើប​ វីឡា ជា​ដើម។ ទោះ​យ៉ាង​ណា​​មាន​ សមាគម​សិល្បករ​ខ្មែរ និង​តារា​មួយ​ចំនួន​តូច​​ក៏​បាន​ពាំ​នាំ​អំណោយ​ខ្លះ​ៗ​ទៅ​ជួយ​ពួក​គេ​ផង​ដែរ។​​

 

​សិល្បករ​ចាស់ៗ​ ដូចជា​លោក តា​ប្រាជ្ញ ឈួន លោក តា គង់ ណៃ នាយ​ប៉ិគក់ តា ប្លុង មឿក និង លោក តា អ៊ុំ ដារា កំពុង​តែ​ជួប​ជីវភាព​ខ្វះ​ខាត ត្រូវ​បាន​សប្បុរស​ជន​ជា​ច្រើន​​ផ្ដល់​អំណោយ​ជូន ដោយ​ក្នុង​១នាក់​ទទួល​បាន​ប្រាក់​ជាង​២០០ ដុល្លារ និង​គ្រឿង​បរិភោគ​ជា​ច្រើន​ទៀត ។ ការ​ផ្ដួច​ផ្ដើម​ចែក​អំណោយ​ដល់​សិល្បករ​ចាស់ៗ​​​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ សមាគម​សិល្បករ​ខ្មែរ និង​​​សប្បុរស​ជា​​ច្រើន​នាក់​ផ្សេង​ទៀត។

 

សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

 

សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

 

សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

 

សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

 

សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

 

ប៉ុន្មាន​ខែ​មុនតារា​សម្ដែង លី ច័ន្ទសីហា រួម​ជាមួយ​ឪពុក​ ​និង​ តារាចម្រៀង វិជ្ជបុត្រ ​បាន​នាំ​យក​ថវិកា​​មួយ​ចំនួន និង​ទូរសព្ទ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់ ស្វែង សុជាតា ដែល​កំពុង​ជួប​ការ​លំបាក​ខណៈ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ឈឺឆ្អាល​ចំពោះ​តួ​ឆ្នាសឆ្នើម​រូប​នេះ។

 

សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

 

 ( រូប​ថត៖ Facebook លី សុខជន់ ឪពុក​ លី ច័ន្ទ​សីហា)

 

ស្វែង​ សុជាតា ធ្លាប់​បាន​និយាយ​ប្រាប់ Sabay ថា នាង​កំពុង​រស់​នៅ​បន្ទប់​ជួល​តូច​មួយ​តម្លៃ ២០ ដុល្លារ ហើយ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដោយ​ថ្មើរ​ជើង ឬ​ជិះ​ម៉ូតូ​ឌុប។ ចំណែក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ធ្លាប់​មាន​ពី​មុន​ដូច​ជា ​រថយន្ត និង ​ផ្ទះ​ជា​ដើម គឺ​ត្រូវ​លក់​គ្មាន​សល់ ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ​អំឡុង​ពេល​នាង​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ឆ្នាំ​​ទៅ។

 

មិន​តែ​ប៉ុណ្ណោះ​ព្រឹទ្ធាចារ្យ​សិល្បៈ​​របាំ​ព្រះ​រាជ​ទ្រព្យវ័យ ៧៥ ឆ្នាំ ស៊ិន សាម៉ាដឹកឆូ​ ក៏​បាន​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​​ដោយ​​ជំងឺ​ពុក​ឆ្អឹង និង​ឈឺ​សន្លាក់​ក្រោក​ពី​កន្ទេល​មិន​រួច ប៉ុន្តែ​អ្នក​ស្រី​មិន​ហ៊ាន​សុំ​ជំនួយ​ពី​គេ​នោះ​ទេ ព្រោះ​មិន​មាន​ស្គាល់​នរណា​ទាំង​អស់។ ប៉ុន្តែ​ក្រោយ​​មក​​ ទើប​មាន​សិល្បករ​ ដូចជា សាយ សៀរ៉ា និង​អតីត​កូន​សិស្ស និង​ សប្បុរសជន​មួយ​ចំនួន ជាដើម​​​បាន​ដឹង​ពី​ទុក្ខ​លំបាក​របស់​អ្នក​ស្រី​ ហើយ​បាន​នាំ​យក​ជំនួយ​ខ្លះ​មក​ជាមួយ​ផង​៕

 

សកម្មភាព​តារា​ជើង​ចាស់​ច្រើន​ដួង​ ទទួល​អំណោយ​ខណៈ​កំពុង​ជួប​ការ​លំបាក​ខ្លាំង

 

(រួបថត៖ ហ្វេស​ប៊ុក សាយ​ សៀរ៉ា)

 

សិល្បករ-សិល្បការិនី​១៥​នាក់ លេច​ធ្លោ​ក្នុង​សកម្មភាព​សប្បុរសធម៌

 

អត្ថបទ៖ ថា ម៉ាលីដា