មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប


មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប

មង្គល​ការ​​​ក្នុង​ប្រទេស​ឥណ្ឌា​មួយ​របស់​​​កូន​កំលោះ​​ជា​បង​ប្អូន​​ភ្លោះ​​ជា​មួយ​នឹង​កូន​ក្រមុំ​ជា​បង​​​ប្អូន​ភ្លោះ​ដូច​គ្នា​​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍។

 

មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប
 

 
ខាង​សារព័ត៌មាន​បាន​ចាប់​អារម្មណ៍​មង្គលការ​​ខាង​លើ​នោះ​​ និង​បាន​សាក​សួរ​អំពី​ដំណើរ​ដើម​ទង​ដែល​ពួក​គេ​​រក​​​ដៃ​គូ​​ជីវិត​ដែល​​ជា​​​​បង​ប្អូន​ភ្លោះ​ដូច​គ្នា។
 

តាម​​ប្រភព​សារព័ត៌មាន ​អាពាហ៍ពិពាហ៍​​​កូន​ភ្លោះ​​​ពីរ​គូ​ខាង​លើ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​ Thrissur រដ្ឋ​ Kerala ប្រទេស​ឥណ្ឌា។ កូន​កំលោះ​ជន​ជាតិ​​ឥណ្ឌា​ជា​បង​ប្អូន​ប្រុស​​ភ្លោះ គឺ​ Dinker និង Dilraj Varikkassery សព្វ​ថ្ងៃ​ធ្វើ​ការ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា (IT) ​ចំណែក​កូន​ក្រមុំ​គឺ​ Reena និង Reema ធ្វើ​​​ការ​​​​​ជា​គ្រូ​ពេទ្យ​ទាំង​ពីរ​​នាក់​បង​ប្អូន​ភ្លោះ។ ​​
 

Dinker និង Dilraj ជា​កូន​កំលោះ​បាន​ឲ្យ​ដឹង​​ថា​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​មក​​ម្ល៉េះ​ ពួក​គេ​​​​ចូល​ចិត្ត​របស់​របរ​ដូច​គ្នា ស្លៀក​សំលៀក​បំពាក់​ដូច​​គ្នា និង​អ្វី​ៗ​ទាំង​អស់​​ស្ទើរ​តែ​ដូច​គ្នា។ លុះ​ដល់​ពេញ​វ័យ​ ​អាយុ​គ្រប់​ការ Dinker និង Dilraj ​មាន​ការងារ​ធ្វើ​ច្បាស់​លាស់​ក្នុង​វិស័យ​ IT ដូច​គ្នា​ទៀត​នោះ​​ ពួក​គេ​​បាន​គិត​ពី​រឿង​អនាគត​​គូ​ស្រករ​​​​​ស្រុះ​ស្រួល​គ្នា​គឺ​​សម្រេច​ចិត្ត​ជ្រើស​យក​​នារី​ជា​កូន​ក្រមុំ​​បង​ប្អូន​ភ្លោះ​ដូច​គ្នា។
 

មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប
 
 

មុន​នឹង​​បាន​ជួបReena និង Reema កូន​កំលោះ​ Dinker និង Dilraj បាន​ឲ្យ​ដឹង​ថា​​ពួក​គេ​បាន​ស្វែង​រក​​​​​​​​​​អស់​រយៈ​៥​ឆ្នាំ​​​ទើប​ជួប​ដៃ​គូ​ដែល​គេ​ពេញ​ចិត្ត ​​ដោយ​ប្រើ​គំនិត​មួយ​គឺ​បង្កើត​ ក្រុម​លើ​ទំព័រ​ហ្វេសប៊ុក​ ដាក់​ឈ្មោះ​ថា​ All Kerala Twins Group។ ​ក្រុម​​ដែល​ប្រមូល​ផ្ដុំ​ដោយ​សមាជិក​ជា​​បង​ប្អូន​ភ្លោះ​ជា​ច្រើន ហើយ​ពេល​​នោះ​ហើយ​ដែលDinker និង Dilraj មាន​ឱកាស​​បាន​ជួប Reena និង Reema និង​ចាប់​ចិត្ត​ស្រលាញ់​បង​ប្អូន​ភ្លោះ​ស្រី​ពីរ​នាក់​នេះ ចំណែក Reena និង Reema ក៏​ពេញ​ចិត្ត​នឹង Dinker និង Dilraj ដែរ។
 

​​​​​​​​​​​​​​​ទំនាក់​ទំនង​​រវាង Dinker និង Dilraj ទៅ​កាន់ Reena និង Reema បាន​ក្លាយ​ជា​ស្នេហា​រឹង​មាំ​ ចុង​ក្រោយ​ពួក​គេ​​ក៏​ឈាន​ដល់​ថ្ងៃ​រៀប​ការ​នឹង​គ្នា។ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ក៏​បាន​អញ្ជើញ ​និង​មាន​កូន​ក្មេង​ប្រុស​ស្រី​ជា​កូន​ភ្លោះ​ចូល​រួម​​ក្នុង​កម្មវិធី​ថ្ងៃ​មង្គល​នោះ​​ផង​ដែរ៕
 

មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប

 


 

មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប


 


 

មង្គល​ការ​កូន​ភ្លោះ​​​ជា​មួយ​កូន​ភ្លោះ​ ស្វែង​រក​តាម​ហ្វេសប៊ុក​៥ឆ្នាំ​ទើបជួប

 
 

ចុចអាន៖ រូបថត​អាពាហ៍ពិពាហ៍​កំប្លែង​ និង​រ៉ូមែនទិក​គ្មាន​ពីរ

ចុចអាន៖ អាពាហ៍ពិពាហ៍​សត្វ​សុនខ​ រ៉ូប​មាន​តម្លៃ​ដល់​ខ្ទង់​​ពាន់​ដុល្លារ​

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​