សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមវេទិកា ស្រូវ-អង្ករកម្ពុជា លើកទី៥ នៅដើមឆ្នាំ២០១៦

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) សហការជាមួយសម្ព័ន្ធ សមាគមសហ គ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC) នឹងរៀបចំ “វេទិកាស្រូវអង្ករកម្ពុជាលើកទី ៥” នៅថ្ងៃទី ២៤-២៥-២៦ ខែមករា   ឆ្នាំ ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់       សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹថា កម្មវិធីនេះ ក្នុងគោលបំណងប្រមូលផ្តុំ អ្នកពាក់ព័ន្ឋទាំងអស់ ក្នុងវិស័យ ស្រូវអង្ករជួបគ្នា ដើម្បីធ្វើការពិភាក្សាលើបញ្ហាស្រូវអង្ករ ដែលមានទំនាក់ទំនងជាមួយនឹងការ ធ្វើពាណិជ្ជកម្ម អង្ករទៅកាន់ប្រទេសនានា នៅលើពិភពលោក។

អ្នកធ្វើការពាក់ព័ន្ធវិស័យស្រូវអង្ករ ដែលរួមមានម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ សហគមន៍ កសិករ ក្រុមហ៊ុនដឹកជញ្ជូន តំណាងក្រសួងពាក់ព័ន្ធ និងតំណាងដៃគូអន្តរជាតិ នឹងចូលរួមនៅក្នុងវេទិកាស្រូវ អង្ករកម្ពុជាលើកទី ៥នេះផងដែរ។

ដើម្បីបានស្វែងយល់កាន់តែច្បាស់ អំពីគោលបំណងសំខាន់ នៃវេទិកាស្រូវអង្ករកម្ពុជាលើកទី ៥នេះ និងថាតើ បញ្ហាប្រឈមសំខាន់ៗអ្វីខ្លះនៅក្នុងផលិតកម្ម ស្រូវអង្ករកម្ពុជានាពេលបច្ចុប្បន្ន ហើយថាតើប្រទេសកម្ពុជាគួរ ត្រៀមខ្លួន យ៉ាងដូចម្តេចខ្លះស្របពេលជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ខាងមុខនេះ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីវេទិកាស្រូវអង្ករកម្ពុជាលើកទី ៥   នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅការិយាល័យសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ក្រុងភ្នំពេញ៕