​ប្រទះឃើញ សព​បុរស​ស្រវឹងខួប​ម្នាក់ ចងក​សម្លាប់ខ្លួន​និង​ដើម​កណ្តោល

កំពង់ស្ពឺ: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ បាន​ចងក​ធ្វើអត្តឃាត សម្លាប់ខ្លួន​នឹង​ក្រមា ភ្ជាប់​នឹង​ដើម​កណ្តោល នៅក្រៅ​ភូមិ ចម្ងាយ ៥០០ ម៉ែត្រ​។ ហេតុការណ៍​ភ្ញាក់ផ្អើល និង​ប្រទះឃើញ​នេះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​វាលស្រែ ក្នុងភូមិ​ត្រពាំង​ប្រិ​យ៍ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត ឈ្មោះ ឌឹ​ម ប៉ា អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។ សមត្ថកិច្ច ប្រាប់ទៀតថា ជនរងគ្រោះ ជា​មនុស្ស​ស្រវឹងខួប​រាល់ថ្ងៃ​រហូត​មាន​ជំងឺ សរសៃ ប្រសាទ និយាយ​លែង​ដឹង​អ្វី​ទាំងអស់​។ លុះ​ថ្ងៃកើតហេតុ គាត់​បាន​ទៅ​ចង​.​ក​សម្លាប់ខ្លួន  ហើយ​ត្រូវ​អ្នកភូមិ​ប្រទះឃើញ​តែម្តង​។​

​ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ ក្រុមគ្រួសារ យកទៅ​ចាត់ចែង និង​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​៕V​/S