​កម្មករ ៥​នាក់ បាន​ពុល​ថ្នាំ​បាញ់​ស្មៅ ដោយ​ផឹក​ច្រឡំ​ដប​ថ្នាំ ថា​ជា​ដប​ស្រា ស​

បាត់ដំបង​:  កម្មករ​បាញ់​ស្មៅ ចំនួន​៥​នាក់ បាន​ពុល បន្ទាប់ពី​ពួកគេ​ច្រឡំ ដប​ថ្នាំ​ស្មានថា ជា​ដប​ស្រា​.​ស ហើយ​នាំគ្នា​ផឹក ព្រោះ​មាន​ពណ៌​ដូចគ្នា​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ និង​៣០​នាទី យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។​

​ជនរងគ្រោះ​ទាំង​៥​នាក់​នោះ ១.​ឈ្មោះ  សី ទក អាយុ​២៨​ឆ្នាំ (​ស្រាល​), ២.​ឈ្មោះ កង ថា អាយុ​៣០​ឆ្នាំ (​ធ្ងន់​), ៣.​ឈ្មោះ សុំ សៅ អាយុ​២៨​ឆ្នាំ (​ស្រាល​), ៤.​ឈ្មោះ ម៉េង ហេង អាយុ​៣៨​ឆ្នាំ (​ធ្ងន់​) និង​៥.​ឈ្មោះ សួន ធូ អាយុ​២៨​ឆ្នាំ (​ស្រាល​)​។ បុរស​ទាំង​៥​នាក់ ជា​កម្មករ​ស៊ីឈ្នួល​បាញ់ថ្នាំ​ស្មៅ​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​ម្ចាស់​ចម្ការ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដោយបាន​នាំគ្នា​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគេ បាននាំគ្នា​ផឹកស្រា ស ក្រោយ​សម្រាក​ពី​ការងារ ហើយ​បាន​ចាប់​ច្រឡំ​យក​ដប​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក ដោយសារតែ​ពួកគេ ដាក់​ដប​ទាំងពីរ​នេះ នៅក្បែរ​គ្នា បណ្ដាល​ឲ្យ​មានការ​ពុល បែកពពុះមាត់​ទាំងអស់គ្នា ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។​

​បច្ចុប្បន្ន ពួកគេ​ទាំង​៥​នាក់ កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ ដោយ​ក្រុម គ្រូពេទ្យ កំពុងតែ​ជួយសង្គ្រោះ យ៉ាង​យកចិត្តទុកដាក់ និង​ផុតពី​គ្រោះថ្នាក់​ហើយ ៕V/S