ក្រុមហ៊ុន សាណូហ្វី រៀបចំយុទ្ធនាការមួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីជម្ងឺទឹកនោមផ្អែម

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលជាក្រុមហ៊ុនឱសថឈានមុខគេ លំដាប់ថ្នាក់លេខ១ នៅកម្ពុជា បានរៀបចំយុទ្ធនាការមួយ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ ការយល់ដឹង ស្តីពីជម្ងឺទឹកនោមផ្អែម ក្នុងឱកាសចូលរួមទិវា ជម្ងឺទឹកនោមផ្អែម ពិភពលោក ឆ្នាំ២០១៥ ក្រោមប្រធានបទ “រួមគ្នាទប់ស្កាត់ជម្ងឺទឹកនោមផ្អែម”
ក្រុមហ៊ុន សាណូហ្វី រៀបចំយុទ្ធនាការមួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីជម្ងឺទឹកនោមផ្អែម

ចំពោះយុទ្ធនាការនេះដែរ ក៏មានវត្តមានបុគ្គលិកគ្រប់ជាន់ថ្នាក់ តំណាងមកពីក្រសួង សុខាភិបាល សមាគមគ្រូពេទ្យទឹកនោម និងក្រពេញកម្ពុជា​ បានអញ្ចើញចូលរួមផងដែរ។លោកស្រី NGUYEN THI NGOC Minh នាយិកាក្រុមហ៊ុន សាណូហ្វីកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនសាណូហ្វី តែងចូលរួមយ៉ាងសកម្ម ក្នុងទិវាពិភពលោកសំខាន់ៗ ហើយក្នុងឱកាស ដ៏ពិសេសនេះដែរ ក្រុមហ៊ុនរួមនិង លោកស្រីផ្ទាល់ មានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំង ដែលអាចចូលរួមរៀបចំ ទិវាប្រយុទ្ធប្រឆាំងជម្ងឺទឹកនោមផ្អែម ដែលបានកំពុងគំរាមកំហែង និងសម្លាប់អ្នកជម្ងឺជាច្រើនលាននាក់ ជុំវិញពិភពលោក។
ក្រុមហ៊ុន សាណូហ្វី រៀបចំយុទ្ធនាការមួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីជម្ងឺទឹកនោមផ្អែម
ក្រុមហ៊ុន សាណូហ្វី រៀបចំយុទ្ធនាការមួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីជម្ងឺទឹកនោមផ្អែម
ក្រុមហ៊ុន សាណូហ្វី រៀបចំយុទ្ធនាការមួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីជម្ងឺទឹកនោមផ្អែម

មិនតែប៉ុណ្ណោះ លោកស្រី បានបន្ថែមទៀតដែរថា គោលបំណងនៃការរៀបចំទិវានេះនៅកម្ពុជា គឺដើម្បីធ្វើយ៉ាងណា ឲ្យសាធារណជនទូទៅ បានយល់ដឹងពីជម្ងឺទឹកនោមផ្អែម ឲ្យកាន់តែទូលំទូលាយថែមទៀត។ ហើយនៅក្នុងថ្ងៃនេះផងដែរ ក្រុមហ៊ុនសាណូហ្វី ក៏បានចុះទៅកាន់តំបន់ និងសហគមន៍ផ្សេងៗគ្នា ដែលសាធារណជននៅ ទីនោះងាយនឹងរងគ្រោះថ្នាក់ ពីជម្ងឺទឹកនោមផ្អែមនេះ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង របស់ពួកគាត់ទាក់ទង នឹងជម្ងឺនេះ ក៏ដូចជាផ្តល់នូវ ការជួបសំណេះសំណាល ជាមួយពួកគាត់ ឲ្យបានស្វែងយល់បន្ថែម ពីព័ត៌មានសំខាន់ៗ តាមរយៈខិតប័ណ្ណ ដែលបានចែកជូន។
ក្រុមហ៊ុន សាណូហ្វី រៀបចំយុទ្ធនាការមួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីជម្ងឺទឹកនោមផ្អែម
ក្រុមហ៊ុន សាណូហ្វី រៀបចំយុទ្ធនាការមួយ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ស្តីពីជម្ងឺទឹកនោមផ្អែម

អំពីក្រុមហ៊ុនសាណូហ្វី
ក្រុមហ៊ុនសាណូហ្វី ដែលជាក្រុមហ៊ុនឱសថឈានមុខគេមួយ លើពិភពលោក បានស្រាវជ្រាវ និងបង្កើត ព្រមទាំង​ចែកចាយផលិតផល ដែលផ្តោតសំខាន់ លើតម្រូវការរបស់អ្នកជម្ងឺជាចំបង។ ក្រុមហ៊ុនសាណូហ្វី​​ ផ្តោតលើចំណុចស្នូល​សំខាន់ៗ ចំនួន៧ ក្នុងវិស័យថែទាំសុខភាព ដែលមានដូចជា៖ ផ្នែកជម្ងឺទឹក​នោមផ្អែម ផ្នែកវ៉ាក់​សាំងការពារមនុស្សផ្នែកឱសថថ្មីៗ ផ្នែកឱសថដែលអតិថិជន អាចជាវបាន ដោយមិនចាំបាច់មាន វេជ្ជបញ្ជា ផ្នែកទីផ្សារថ្មីៗ ផ្នែកសុខភាពសត្វ និង​Genzyme។ ក្រុមហ៊ុនសាណូហ្វីបានចុះបញ្ជីទីផ្សារភាគហ៊ុន នៅទីក្រុង​ប៉ារីស​(EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក​ (NYSE: SNY)។

អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា
ផ្តោតលើតម្រូវការរបស់អ្នកជម្ងឺ ក្រុមហ៊ុនសាណូហ្វីកម្ពុជា​ បានប្តេជ្ញាធ្វើយ៉ាងណាឲ្យផលិតផល របស់ខ្លួនមាន ចំនួនច្រើនដូច ដែលអាចធ្វើទៅ បានជូនដល់ សាធារណជននៅគ្រប់ទីកន្លែង និងគ្រប់គ្នា ដែលនៅក្នុងប្រទេស កម្ពុជា។ ជាមួយនឹងប្រតិបត្តិការ​ និងបទពិសោធន៍ជាង២០ឆ្នាំ ក្រុមហ៊ុនសាណូហ្វីកម្ពុជា គឺជាដៃគូសំខាន់ របស់អ្នកជំនាញផ្នែកសុខភាពកម្ពុជា មានដូចជា៖ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប និងគ្រប់គ្រង ព្រឹត្តិការណ៍ជាច្រើនដើម្បីលើកកម្ពស់ អប់រំ និងដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្ត៕

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត