ប្រធាន FIFA ចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពេលសម្រាកព្យាបាលជំងឺវង្វេងស្មារតី

ស្វីស​៖ ប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តមួយបានបង្ហើបឲ្យដឹងថា ប្រធាន FIFA ដែល​ត្រូវបាន​ព្យួរ​មុខតំណែង​រយៈពេល​ ៩០​ថ្ងៃ ​លោក Sepp Blatter បាន​ចេញ​ពី​មន្ទីរ​នៅក្នុង​ប្រទេ​សស្វី​ស​វិញ​ហើយកាលពីថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញនេះ។

ប្រភពជិតស្និទ្ធនឹងលោក Blatter បានលួចប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ​ទី១២ ខែវិច្ឆិកាម្សិលមិញនេះថា លោកបានចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីបាន​​ចូល​ព្យាបាលសម្រាក​ជំងឺ​វង្វេងស្មារតី​របស់គាត់​។

គួរបញ្ជាក់ផងដែរថា ប្រធាន FIFA បណ្តោះអាសន្នលោក Sepp Blatter បានចូលមន្ទីរពេទ្យភ្លាមៗក្នុងប្រទេសស្វីស នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកានេះ ដើម្បី ព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី (Breakdown) របស់លោក ក្នុងវ័យ៧៩ឆ្នាំទៅហើយនោះ៕
ប្រធាន FIFA ចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពេលសម្រាកព្យាបាលជំងឺវង្វេងស្មារតី

Like this:

Like Loading...