Facebook ​សម្តេចតេជោ​ ហ៊ុន សែន​ ៖ រាជរដ្ឋាភិបាលនឹង​ចេញសារាចរ​ហាមពលរដ្ឋខ្មែរ​តាមព្រំដែន​ជួលដីឲ្យបរទេស

រាជធានីភ្នំពេញ ​៖ នៅលើបណ្តាញទំនាក់ទំនងសង្គម ​Facebook) Page ​ផ្លូវការរបស់សម្តេចតេជោ​ ហ៊ុន សែន ​ដែលបង្ហោះនៅប៉ុន្មាននាទី​មុននេះ​​មានខ្លឹមសារទំាងស្រុង​ថា "នៅក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃនេះ​ សម្តេចតេជោ ហ៊ុន សែន ​បានជម្រាបជូនដំណឹង​សំខាន់មួយទៀតសម្រាប់ប្រជាពលរដ្ឋទូទាំង​ប្រទេស​អោយ​បាន​ជ្រាប​ថា ​រាជរដ្ឋាភិបាលកម្ពុជានឹង​ចេញសារាចរមិនអោយប្រជាពលរដ្ឋរស់​នៅតាមព្រំដែនកុំ​អោយជួលដីអោយបរទេស​ (ដីស្រែ ចំការ) ​អោយទៅ​ជនជនជាតិវៀតណាម រួមទាំងថៃ​ និង ​លាវជាដើម​ ដើម្បីចៀសវាងបញ្ហា​ (ដីខ្មែរ ស្រែវៀតណាម ​ដីខ្មែរស្រែថៃ​ ឬដីខ្មែរ ស្រែលាវ) ជាដើម។

រាជរដ្ឋាភិបាលនឹង​ពិនិត្យមើលស្ថានភាពជាក់ស្តែង​នៅតាមទីតាំងទាំងនោះ ​ដើម្បីរកវិធានការអភិវឌ្ឍន៍​ រួមទាំងការសាងសង់លំនៅដ្ឋាន​សម្រាប់កងទ័ព​នៅតាមបណ្តា ព្រំដែនដើម្បី​ការពារទឹកដីកម្ពុជា។ ទន្ទឹមនឹងនោះដែរ​ រាជរដ្ឋាភិបាលកម្ពុជានឹងផ្ញើលិខិតទៅ​នាយករដ្ឋមន្រ្តីនៃ​ប្រទេសដែលមានព្រំប្រទល់ជាមួយកម្ពុជា ​ដើម្បីសហការនិង ហាមឃាត់​មិនអោយពលរដ្ឋនៃ​ប្រទេសទាំងនោះមក​ជួលដីនៅតាមព្រំដែនកម្ពុជា ​។ ប៉ុន្តែប្រទេសជាប់ព្រំដែន​ទាំងអស់នឹង​សហការគ្នាពង្រឹង​សេដ្ឋកិច្ច​ដើម្បីជួយលើក ស្ទួយជីវភាព​ពលរដ្ឋនៅតាមព្រំដែន​អោយកាន់តែប្រសើរឡើង "៕