ខណៈនេះ អាជ្ញាធរ​ខណ្ឌចំការមន​​ កម្ទេចទូហ្គេម​១៦​គ្រឿង​

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌចំការមន ​ដឹកនាំ​ដោយ​លោក​ព្រំ សំខាន់ អភិបាល​ខណ្ឌចំការមន​, លោក​យិ​ន សាន អធិការ​ខណ្ឌ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ក្នុង​មូលដ្ឋាន​ជា​ច្រើន​ទៀត នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ នេះ បាន​ធ្វើការ​​កម្ទេច​ទូ​ហ្គេ​ម​ចំនួន​១៦​គ្រឿង ដែល​រៀបចំ​ឡើង​នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខណ្ឌចំការមន ស្ថិត​នៅ​ខាងក្រោយ​សាលា​ភូមិ​៦ ។

គួរ​បញ្ជាក់​ថា ទូ​ហ្គេ​ម​ទាំង​១៦​គ្រឿង​នេះ ត្រូវ​​​​អាជ្ញាធរ​​ធ្វើការ​បង្ក្រាប​បាន​តាម​បណ្តា​សង្កាត់​នានា​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំការមន ដោយ​ក្នុង​នោះ​មាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៩​គ្រឿង និង​ទូ​បៀរ​ចំនួន​៧​គ្រឿង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព