សាហាវមែន! គ្រូកី​ឡា​ម្នាក់​ត្រូវ​ឪ​ពុក​កូន​សិស្ស បាញ់​សម្លាប់ ព្រោះ​ខឹង​មិន​ឲ្យ​កូន​ស្រី​ចូល​លេង ក្នុង​ក្រុម​បាល់​បោះ

ម៉ិកស៊ិចកូ៖ អ្នកចម្រៀងប្រុសដ៏មានប្រជាប្រិយភាពម្នាក់ នៅប្រទេសម៉ិកស៊ិចគឺលោក Angelico Reyes បានក្លាយជា ឃាតក ដែលនឹកស្មានមិនដល់ បន្ទាប់ពីគេបានបាញ់សម្លាប់គ្រូកីឡាអាយុ៣៣ឆ្នាំម្នាក់ឈ្មោះ Guillermo Cordero ព្រោះតែខឹងជនរងគ្រោះ មិនព្រមឲ្យកូនស្រីខ្លួន ចូលលេងក្នុងក្រុមបាល់បោះ ។

ដើមហេតុនៃការបាញ់សម្លាប់គ្នាដ៏សាហាវនេះ គឺបណ្តាលមកពីក្មេងស្រីមកដល់យឺត ហើយក៏ត្រូវបានគ្រូបង្ហាត់កីឡា ប្រាប់ថា នាងមិនអាចចូលលេង ក្នុងក្រុមបាល់បោះទេ ជាហេតុធ្វើឲ្យ Reyes ផ្ទុះកំហឹង ខណៈពេលឃើញកូនស្រីខកចិត្ត មិនបានលេងក្នុងក្រុម ឲ្យសាលានៅតំបន់ Oaxaca ប៉ុន្តែគេរង់ចាំឲ្យការលេងនោះបញ្ចប់សិន ទើបចាត់ការណ៍គ្រូកីឡា តាមក្រោយ ។

សាក្សីជាច្រើនបានឃើញហេតុការណ៍បាញ់សម្លាប់គ្នានេះបាននិយាយថា នៅថ្ងៃកើតហេតុ Reyes ទាញកាំភ្លើងចេញ មកក៏បាញ់តម្រង់លោកគ្រូ Cordero ៥គ្រាប់ចំដើមទ្រូង និងពោះបណ្តាលឲ្យដេកដួលតែម្តង ហើយគេក៏នាំប្រពន្ធកូន រត់គេចបាត់រហូតមកដល់ពេលនេះ សមត្ថកិច្ ចកំពុងតាមចាប់ខ្លួននៅឡើយ ៕

សាហាវមែន! គ្រូកី​ឡា​ម្នាក់​ត្រូវ​ឪ​ពុក​កូន​សិស្ស បាញ់​សម្លាប់ ព្រោះ​ខឹង​មិន​ឲ្យ​កូន​ស្រី​ចូល​លេង ក្នុង​ក្រុម​បាល់​បោះ