គួរឲ្យអាសូរ! ទារិកា​អាយុ​ជាង​១ខួប​សោះ បែរ​ត្រូវ​ស្លាប់ ខណៈ​ដែល​ឪពុក​ស្រវឹង​ជា​អ្នក​មើល​ថែ

ក្រុងឡុងដ៍៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតឡើងនៅ ប្រទេសអង់គ្លេស គឺបុរសអាយុ៣៥ឆ្នាំម្នាក់ឈ្មោះ Stephen Gallagher បានត្រូវជាប់គុក ព្រោះតែធ្វើឲ្យកូនស្រីដ៏តូចម្នាក់ត្រូវបាត់បង់ជីវិត យ៉ាងអណោចអធម ខណៈ ពេលកំពុងផ្លាស់ប្តូរកន្ទប ។

នៅថ្ងៃកើតហេតុ ឪពុកអាយុ៣៥ឆ្នាំរូបនេះ បានធ្វើការផ្លាស់ប្តូរកន្ទបឲ្យកូនស្រីឈ្មោះ Skylar Cowan Gallagher អាយុ ១៤ខែ ព្រោះតែម្តាយក្មេងចេញទៅក្រៅដាច់យប់ជាមួយមិត្តភ័ក្តិ ស្រាប់តែត្រឡប់មកដល់ផ្ទះព្រឹកឡើងក៏ឃើញកូនតូច ដេកផ្កាប់មុខលើឥដ្ឋ ហើយពុំមានរុំកន្ទបឡើយ ហើយនាងក៏នាំយកទារិកាទៅពេទ្យ ប៉ុន្តែគ្រូពេទ្យប្រកាសថា ក្មេងបាន ស្លាប់ទៅហើយ ។
ក្រោយពីស៊ើបអង្កេត ប៉ូលិសនិយាយថា នៅថ្ងៃកើតហេតុ លោក Stephen បានផឹកស្រាស្រវឹងជាខ្លាំង ហើយគេក៏បាន ផ្លាស់ប្តូរកន្ទបឲ្យកូនស្រីផងដែរ នៅពេលនោះតែក្រោយពីកើតហេតុការណ៍បែរជាឪពុករូបនេះ និយាយថា ខ្លួនមិនដឹងអ្វីកំពុងកើតឡើងចំពោះកូនទេ ។

ក្រោយពីប៉ូលិសធ្វើកោសល្យវិច័យរួច តុលាការប្រកាសថា ទារិកាស្លាប់ ព្រោះតែស្ទះដង្ហើម ហើយតុលាការបានកាត់ ទោស Stephen ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ពីបទធ្វេសប្រហែសបណ្តាលឲ្យក្មេងត្រូវបាត់បង់ជីវិត ៕

គួរឲ្យអាសូរ! ទារិកា​អាយុ​ជាង​១ខួប​សោះ បែរ​ត្រូវ​ស្លាប់ ខណៈ​ដែល​ឪពុក​ស្រវឹង​ជា​អ្នក​មើល​ថែ