ជនសង្ស័យ​៣​នាក់​បាញ់​ប្លន់​ម៉ូតូ​​ស្តុ​ពីមួយ​គ្រឿង​នៅ​ខណ្ឌចំការមន តែ​មិនបាន​សម្រេច

រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោងជាង​៣​រំលងអធ្រាត្រ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​មាន​ករណី​បាញ់​ប្លន់​យក​ម៉ូតូ​Scoopy​ពណ៌​ស​មួយគ្រឿង​នៅ​ផ្លូវ​២៧១​ក្នុង​ខណ្ឌចំការមន​តែ​មិនបាន​សម្រេច ខណៈដែល​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​គ្រាប់កាំភ្លើង រងរបួស​ធ្ងន់ធ្ងរ​ផងដែរ​។ 

​     ជនរងគ្រោះ​ឈ្មោះ យ៉ែម លី ភេទ​ប្រុស​អាយុ​ជាង​២០​ឆ្នាំ និង​ស្នាក់ នៅ​ម្តុំ​ទឹកថ្លា​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ បាន​រៀបរាប់ថា​មុន​កើតហេតុ​ខ្លួន បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ ឯង​តាម​ផ្លូច​២៧១ ទឹ​សដៅ​ពី​ពេទ្យ​លោកសង្ឃ​ឆ្ពោះទៅ មាត់ទន្លេ​ដោយ ជិះ​ឡើងលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ លុះ​ជិះ​ឡើងលើ​ស្ពាន​ជិត​ផុត ទៅហើយ​ស្រាប់​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង (Duk) មិន​ចាំ​ពណ៌​បានធ្វើការ​សំលុត យក​ម៉ូតូ​តែ​គាត់​មិនអោយ​ធ្វើអោយ​ជនសង្ស័យ ទាំង​៣​មានការ​ខឹងសម្បា​បាន​ដក​កាំភ្លើងខ្លី​ពី ចង្កេះ​បាញ់ប្រហារ​មកលើ គាត់​ចំនួន​៣​គ្រាប់ តែ​សំណាង​ក្នុងចំនោម​ទាំង​៣​គ្រាប់​គឺ ត្រូវ​ជនរងគ្រោះ​តែមួយ​គ្រាប់​ប៉ុណ្ណោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ 

​    ​ជនរងគ្រោះ បាន​បន្តទៀតថា ទោះបីជា​ដឹងថា ត្រូវ​គ្រាប់​តែ​ខំប្រឹង​ជិះ​ម៉ូតូ​រត់​ចុះមក​ក្រោម ជិត​ដល់​មុខ​ផ្សារ ទំនើប​សុ​វណ្ណា បាន​ដួល​ម៉ូតូ​ហើយ​បាន​ស្រែកថា ចោរប្លន់ បាញ់​ខ្ញុំ​ហើយ​ជួយ​ខ្ញុំ​ផង ភ្លាមៗ នោះ​ក្រុម​ជន សង្ស័យ​បាន​ជិះ​មក​តាម​ដែរ តែ​ដោយ​ឃើញ​ជន​រង​សង្ស័យ​ស្រែកថា ចោរៗ ដូច្នេះ​ធ្វើអោយ​ក្រុមចោរ ភ័យ​បាន​ជិះ​ហួស​គេច​ទៅ​បាត់ទៅ ។ 

​    ​ជនរងគ្រោះ បន្ថែមថា បន្ទាប់ពី​ក្រុមចោរ​ចេញទៅ​បាត់ទៅ ខ្លួន​បាន​ខំប្រឹង​ជិះ​ម៉ូតូ​ទាំង​ត្រូវ គ្រាប់​និង​ឈាម​ហូរ​ជោគ​ខ្លួន ទៅផ្ទះ​វិញ ហើយ​ពេលទៅដល់​ផ្ទះ​ក៏បាន​ស្រែកហៅ​បងប្អូន​ដែល​នៅក្នុង​ផ្ទះ​ដើម្បី​ជួយ បន្ទាប់មក​ក្រុមគ្រួសារ​ក៏​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ទៅ​៕

ជនសង្ស័យ​៣​នាក់​បាញ់​ប្លន់​ម៉ូតូ​​ស្តុ​ពីមួយ​គ្រឿង​នៅ​ខណ្ឌចំការមន តែ​មិនបាន​សម្រេច