ហ្វូស៊ីលនៅរុស្ស៊ី ត្រូវបានគេ ដាក់ឈ្មោះ តាមលំនាំ ឡេនីន

មូស្គូ៖ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិរុស្ស៊ី បាននិយាយថា ពួកគេបាន ដាក់ឈ្មោះឲ្យ ហ្វូស៊ីលបុរេប្រវត្តិមួយ ថា Leninia stellans ដោយពឹងផ្អែកទៅលើ ឈ្មោះលោក Vladimir Lenin ដែលអ្នកដឹកនាំ បដិវត្តន៍កុម្មុយនីស្ត ដ៏ ល្បីល្បាញរបស់ប្រទេសរុស្ស៊ី។

នាយកនៃ សារមន្ទីរប្រវត្តិសាស្រ្តនៃធម្មជាតិ នៅមហាវិទ្យាល័យរដ្ឋ Ulyanovsk បាននិយាយ ថាការដាក់ឈ្មោះឲ្យ សំណល់ ហ្វូស៊ីល ដោយពឹងផ្អែកទៅលើឈ្មោះរបស់អ្នកដឹកនាំដ៏ ល្បីល្បាញម្នាក់ ពិតជាមិនធម្មតាឡើយ។ មិន តែប៉ុណ្ណោះ មានហ្វូស៊ីលមួយដែលជាធ្មេញ របស់ពពួកសត្វបង្គួយ ថ្លែន នាសម័យបុរាណ ត្រូវបានដាក់ឈ្មោះ បន្ទាប់ពីប្រធានាធិបតី នៃសហរដ្ឋអាមេរិក លោក Barack Obama ឡើងកាន់តំណែងផងដែរ។

យោងទៅតាម ភ្នាក់ងារពត៌មានរុស្ស៊ី RIA Novosti បានឲ្យដឹងថាៈ " ឈ្មោះ Leninia stellans ត្រូវបានយល់ស្រប ព្រមគ្នា ពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្តទាំងអស់។ មិនតែប៉ុណ្ណោះ សំណល់ ហ្វូស៊ីលដែលត្រូវបានរកឃើញ ភាគ ច្រើនត្រូវបានឈ្មោះតាមអ្នកដឹកនាំល្បីៗ ទូទាំងពិភពលោក។ "

គួរបញ្ជាក់ដែរថា ហ្វូស៊ីល Leninia stellans ត្រូវបានដឹងថា វាគឺជាពពួកល្មូនទឹកដែលរស់នៅ ក្នុងសមុទ្រនៅក្នុង ចន្លោះ ឆ្នាំពី ២៥១ និង ៦៥ លានឆ្នាំមុន។ ហើយលលាដ៏ក្បាលនោះ មានប្រវែងប្រហែលមួយម៉ែត្រ៕

ហ្វូស៊ីលនៅរុស្ស៊ី ត្រូវបានគេ ដាក់ឈ្មោះ តាមលំនាំ ឡេនីន