អំពើហិង្សា​ទូទាំងពិភពលោក អាចកើន​ឡើង​ព្រម​គ្នា​ជាមួយនឹង ការកើនឡើងនៃកំដៅ

កាលីហ្វញ៉ា៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការព្យាករណ៍ទុកថា អំពើហិង្សាជាសកលមួយ នឹងកើនឡើង ដោយសារឥទ្ធិពលការប្រែប្រួល នៃអាកាសធាតុ ហើយការកើនឡើងនេះ អាចមានរយៈពេលចាប់ពីបច្ចុប្បន្ន រហូតដល់ឆ្នាំ ២០៥០ ។ ជាមួយគ្នានេះដែរ ការប្រែប្រួលនេះ នឹងនាំឲ្យមានកំដៅកើនឡើងខ្លាំង ព្រមទាំងមានព្យុះភ្លៀងជាច្រើន។

ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យនៃរដ្ឋកាលីហ្វញ៉ា បានធ្វើការពិនិត្យទិន្នន័យដែលបាន មកពីការសិក្សានៃមុខវិជ្ជាធំៗមួយចំនួនដែលក្នុងនោះរួមមាន សង្គ្រាមប្រវត្តិសាស្រ្ត និងប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលវាបានទទួលរងការខូចខាត ព្រមទាំងអាចមានទំនាក់ទំនង ជាមួយនឹងការកើនឡើងនៃកម្តៅភពផែនដី។  

ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការព្យាករណ៍ទុកថា ការកើតឡើងនៃសង្គ្រាមស៊ីវិល ប្រហែលជា អាចនាំឲ្យមានការកើនឡើងកំដៅនៃភពផែនដី ដល់ទៅ ៥៦ភាគរយនៅក្នុងរយៈពេល ៤សតវត្សរ៍ក្រោយ មិនតែប៉ុណ្ណោះវាក៏អាចនាំឲ្យមានភ្លៀងធ្លាក់មិនទៀតទាត់ ព្រមទាំងអាច មានព្យុះភ្លៀងទៀតផង។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការពិនិត្យឯកសារវិទ្យាសាស្រ្តចំនួន ៦០សន្លឹក ដែលបានមកពីការសិក្សាអំពីមុខវិជ្ជាមួយចំនួនដែលនៅក្នុងនោះរួមមាន អាកាសធាតុសាស្រ្ត បុរាណវត្ថុវិទ្យា សេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ និង ចិត្តវិទ្យា៕ 

អំពើហិង្សា​ទូទាំងពិភពលោក អាចកើន​ឡើង​ព្រម​គ្នា​ជាមួយនឹង ការកើនឡើងនៃកំដៅ