ប៊ុន ផៃ​លីន ដាក់​លក្ខខណ្ឌ បួន​ចំណុច​​ទៅ​គូស្នេហ៍​

Sanofi

ស្រី​ស្អាត​សិច​ស៊ី ប៊ុន ផៃ​លីន មិនទាន់​ចាក​ចេញទៅ​រស់នៅ​ក្រៅប្រទេស​តាម​គូស្នេហ៍​របស់ខ្លួន​នោះទេ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ជួប​ជាមួយ​នាងកាលពីពេល​ថ្មីៗ​កន្លងមកនេះ នាង​បាន​ពោល​ពាក្យ​ចេញពី​ក្នុង​ចិត្ត​ថា នាង​បានដាក់​លក្ខ​ខណ្ឌ​ទៅ​គូស្នេហ៍​របស់​នាងចំនួន​បួន​ចំណុច​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ស្តាយ​នោះ​គឺ​គេ​មិនអាច​ធ្វើបានសូម្បី​តែមួយ​ចំណុច ដូច្នេះហើយ ទើប​នាង​សម្រេចចិត្តនឹង​បោះបង់​ស្នេហា​នេះ​ចោល ដោយ​មិនមាន​អារម្មណ៍​អាឡោះអាល័យ​អ្វី​បន្តិច​ឡើយ ។ ​ប៊ុន ផៃ​លីន តែងតែ​សង្ឃឹមថា នាង​អាច​រៀបការ មានគូស្រករ មានកូន មាន​ចៅ​រស់នៅ​ជាមួយ​ស្វាមីទៅតាម​ផ្លូវច្បាប់​ជាមួយ​គូស្នេហ៍ដែល​បាន​ទាក់ទង​គ្នាជា​យូរ​ឆ្នាំ​មកហើយ តែ​ចុង​ក្រោយនេះ នាង​បានដាក់​លក្ខ​ខណ្ឌ​ចំនួន​បួន​ចំណុច​ទៅកាន់​គូស្នេហ៍​របស់ខ្លួនដែល​រស់នៅ​ប្រទេស​អូស្ត្រាលី ។

​លក្ខ​ខ​ណ្ឌ​បួន​ចំណុច ដែល ប៊ុន ផៃ​លីន បានដាក់​ទៅ​គូស្នេហ៍នៅ​ប្រទេស​អូស្ត្រាលី​នោះ រួមមាន
​ទី ១ ៖ តម្រូវការ​ធំ (​ប្រាក់​)
​ទី​២ ៖ ធានា​នាង​ចេញទៅ​រស់នៅ​ក្រៅប្រទេស​
​ទី​៣​៖ មង្គលការ​
​ទី​៤ ៖ ចង់​មាន​កូនចៅ ។​

​ទាំង​បួន​ចំណុច​នេះ ប៊ុន ផៃ​លីន បានស្នើ​ទៅ​គូស្នេហ៍​របស់ខ្លួន ប៉ុន្តែ​គ្មាន​ចំណុច​ណាមួយដែល​គូស្នេហ៍​របស់​នាង​អាច​ផ្តល់​ដល់​នាង​ឡើយ ចុងក្រោយ ប៊ុន ផៃ​លីន បាន​សម្រេចចិត្តថា នាង​សុខចិត្ត​បោះបង់ស្នេហា​នេះ​ចោលដោយ​មិន​មានការ​អាឡោះអាល័យ​អ្វី​ឡើយ​។ នាង​ថែមទាំង​និយាយថា នាង​មាន​តម្រូវការ​ធំ​ណាស់ គេ​មិនអាចផ្តល់​ដល់​រូបនាង​បាន សូម្បីតែ​បន្តិចក្នុង​ចិត្ត​របស់​នាង​ចង់បាន​មង្គលការ​មួយ​ទៅតាម​ផ្លូវច្បាប់ គេ​នៅតែ​មិនអាច​ផ្តល់​ឲ្យ​នាង​បាន​។ សូម្បីតែ​ការធានា​នាង​ចេញទៅ​រស់នៅ​ក្បែរ​គ្នា​ក៏​គេ​មិន​ព្រម​ដែរ ហើយ​ចុងក្រោយ គេ​មិន​ព្រមយក​កូន យក​ចៅ ដោយ​គេ​ចង់​រស់នៅ​ជាមួយគ្នា ដោយ​គ្មាន​ការរៀប​អាពាហ៍ពិពាហ៍ ហើយ​យូរៗ​ម្តង ទើប​គេ​ចុះមក​ជួប​នាងនៅ​ស្រុក​ខ្មែរ​ម្តង ។ ដោយសារ​មើលឃើញថា គេ​មិនអាច​បំពេញ​បំណង​នាង​បាន នាង​បានសម្រេចចិត្ត​បោះបង់​ស្នេហា​នេះ​ចោល តែ​ប្រសិនបើ​គេ (​គូស្នេហ៍​)​យល់ព្រម​ទទួល​លក្ខខណ្ឌ​របស់​នាង​នោះ នាង​នឹង​ទទួលយក​ស្នេហា​នោះ​វិញ​ភ្លាម ។​
​ប៊ុន ផៃ​លីន ថែមទាំង​បាន​អួតថា មាន​អ្នក​ស្រលាញ់​នាង​ច្រើន​ដែរ តែ​អ្នក​ទាំងនោះសុទ្ធតែ​មិនមាន​និស្ស័យ​ជាមួយ​នាង ទើប​នាង​មិនទាន់ សម្រេចចិត្តថា នឹង​ជ្រើស​រើសយក​នរណាម្នាក់ ។ អា​លី​ណា
​ 

  

Related