ឱ​ក សុគន្ធ​កញ្ញា ធ្វើ​ឲ្យ​អ្នកគាំទ្រ​អន្ទះសា​ក្នុង​ចិត្ត​

Sanofi

​នៅវេលា​ម៉ោង​ ៦ ​ល្ងាច ​ថ្ងៃទី​១៣ ​ខែវិច្ឆិកា ឆ្នាំ ២០១៥​ នេះ ឱក សុគន្ធ​កញ្ញា នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី Specter Gala នៅ​រោងភាពយន្ត Legen TK គ្រាន់តែ​ប្រកាស​អំពី​កម្មវិធី​នេះ​ភ្លាម បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន បាន​អន្ទះសា​​រង់ចាំ​ជួប​ជាមួយ​នាង​ផ្ទាល់​គ្រប់ៗ​គ្នា ។ ​យុវ​វជន​មួយក្រុមដែល​ទទួលបាន​សំបុត្រ​ចូល​ទស្សនា​ក្នុង​កម្មវិធី​នេះបានបង្ហាញ​ពីអារម្មណ៍​របស់​ពួកគេ​ម្នាក់ៗ​នៅលើ​ទំព័រ Facebook ដូចជា Line និង Instagram ថា ពួកគេ​ត្រៀម​ជួប​ជាមួយ ឱ​ក សុគន្ធ​កញ្ញា ដែលជា​តារាចម្រៀង​នៅក្នុង​ចិត្តនា​ល្ងាច​ថ្ងៃនេះ ពួកគេ​ពិតជា​រីករាយ​ខ្លាំងណាស់​។ ​នេះ​មិនមែនជា​លើកទីមួយ​នោះទេដែល​អ្នកគាំទ្រ ឱ​ក សុគន្ធ​កញ្ញា បង្ហាញ​ពី​អារម្មណ៍​របស់​ពូកគេ​នោះ រាល់​ពេលដែល ឱ​ក សុគន្ធ​កញ្ញា ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ពួកគេ​តែងតែ​ទៅ​ផ្តល់​កម្លាំង​ចិត្ត​ដល់​នាង​គ្រប់ពេល ។

ឱ​ក សុគន្ធ​កញ្ញា គឺជា​តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិក​ជន​ក្នុង ​និង ​ក្រៅប្រទេស រាល់ពេល​នាង​ចេញ​សម្តែង​ម្តងៗ​តែងតែមាន​អ្នកគាំទ្រ​ជាច្រើននាំគ្នា​ទៅ​គាំទ្រ​ដល់​រូបនាង​ដល់​កន្លែង​មិន​ថា ទីជិត​ ឬ ​ទី​ឆ្ងាយ​នោះទេ ដោយ​ម្នាក់ៗ​ស្កាត់​ទៅ​ជួប​នាង​គ្រប់ពេល ថែមទាំង​បានជូ​នវ​ត្ថុអនុស្សាវរីយ៍​ជាច្រើន​ដល់​រូបនាង​ទៀតផង ។

​ឱ​ក សុគន្ធ​កញ្ញា តែងតែ​បង្ហាញ​នូវ​ភាព​សិ្ន​ទ្ធ​ស្នាល​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួនដោយ​ការ​ចាប់ដៃ និង ​ថតរូប​រួមគ្នា និង ​បង្ហាញ​នូវ​ស្នាមញញឹម​រាក់ទាក់ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​កាន់តែ​ស្រលាញ់​ និង ​ចូលចិត្ត​នាង​ខ្លាំង​ឡើងៗ។​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ​ឱ​​ក សុគន្ធ​កញ្ញា កាន់តែ​ស្រស់ស្អាត​ឡើងៗ នាង​មិន​ត្រឹមតែពូកែ​តុបតែង​ខ្លួន​ប្លែក​នោះទេ សូម្បីតែ​ម៉ូដ​សម្លៀកបំពាក់ដែល​នាង​គ្រង​នៅក្នុងកម្មវិធី​នីមួយៗ​គឺ​សុទ្ធតែ​ថ្មី​ទាំងអស់ ។

មួយរយៈ​ពេលកន្លងមក​នេះ មើលទៅ ឱ​ក សុគន្ធ​កញ្ញា ហាក់​សប្បាយចិត្ត​ប្លែក ហើយ​រូបរាង​របស់​នាង​ក៏​ធាត់​ជាង​មុន​ដែរ ថ្វីត្បិតតែ​ធាត់​បន្តិច តែ​នាង​នៅតែ​ស្រស់ស្អាត និង ​មាន​មន្ត​ស្នេហ៍​ទាក់ទាញ ។
​អា​លី​ណា
​ 

Related