កីឡាករ ជេ​មី វ៉ា​ឌី និង​លោកអា​សេន វ៉េ​ន​ហ្គឺ ទទួល​ពានរង្វាន់​ឆ្នើមប្រចាំ​ខែតុលា នៅ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស

ជេ​មី វ៉ា​ឌី ខ្សែប្រយុទ្ធ​ក្លិប Leicester City បាន​ទទួល​រង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែតុលា​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​លេចធ្លោ ខណៈ​លោក​អា​សេន វ៉េ​ន​ហ្គឺ គ្រូបង្វឹក​ក្លិប​Arsenal ទទួល​រង្វាន់​ជា​គ្រូបង្វឹក​ឆ្នើម ។ ជេ​មី វ៉ា​ឌី  អាយុ​២៨​ឆ្នាំ ស៊ុត​បាល់​បញ្ចូល​ទី​បាន​៤​គ្រាប់​ពី​ការ​ប្រកួត​៥​លើក​នៅ​ខែតុលា ក្លាយជា​ខ្សែប្រយុទ្ធ​ដ៏​លេចធ្លោ​នៅ​ក្នុង​លី​ក​ជួយ​ឱ្យ​ក្លិប​Leicester City ស្ថិត​នៅ​លំដាប់​ទី​៣ នៃ​តារាង​តាម​ពីក្រោយ​ក្លិប Man City និង​Arsenal នៅ​កំពូល​តារាង​១​ពិន្ទុ ។ ចំណែក​លោក​អា​សេន វ៉េ​ន​ហ្គឺ ទទួល​រង្វាន់​ជា​គ្រូបង្វឹក​ឆ្នើម​នៅ​ខែតុលា និង​ជា​រង្វាន់​ទី​១៥ របស់​លោក​នៅ​ក្លិប​Arsenal ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​ទី​២ នៅ​ក្នុង​តារាង​ប្រឺ​មី​ញេ​លី​ក​មាន​ពិន្ទុ​ស្មើ​ក្លិប Man City  ប៉ុន្តែ​មាន​គ្រាប់​បាល់​គេ​ស៊ុត​ចូល​ទី​ច្រើន​ជាង ៕