CLអាច​​ចេញបទ​ថ្មីជំនួស 2NE1ដោយសារ​រឿង​អាស្រូវ​គ្រឿងញៀន​របស់ Park Bom

CLអាច​​ចេញបទ​ថ្មីជំនួស 2NE1ដោយសារ​រឿង​អាស្រូវ​គ្រឿងញៀន​របស់ Park Bom

អ្នក​គាំទ្រ​​មាន​ក្ដី​សប្បាយ​ចិត្ត​​​ខ្លាំង​នៅ​ពេល​ឮ​ដំណឹង​ក្រុម​ចម្រៀង​នារី 2NE1​ នឹង​ត្រលប់​មកវិញ​ឆាប់ៗ​ដោយ​​ការ​បង្ហាញ​ផ្ទាំង​​រូបភាព​ដែល​មាន​តួ​លេខ​ ២១​និង​ការ​បង្ហាញ​ខ្លួន​របស់​ Park Bomនៅ​​ផលិតកម្ម YG។

 

យ៉ាងណា​ក្ដី​ បើ​យោង​តាម​គេហទំព័រ dongA.com បាន​បង្ហាញ​ថា ប្រភព​ផ្ទៃ​ក្នុង​មួយ​​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ១២ ខែ វិច្ឆិកា រូបភាព “Who’s Next?” គឺ​សំដៅ​លើ​ការ​ត្រលប់​មកវិញ​របស់​ប្រធាន​ក្រុម CL មិន​មែន​ 2NE1ទេ។ ​

 

CLអាច​​ចេញបទ​ថ្មីជំនួស 2NE1ដោយសារ​រឿង​អាស្រូវ​គ្រឿងញៀន​របស់  Park Bom

 

ប្រភព​បន្ត​ថា តារា​ជំនាញ​រ៉េប​ក្នុង​ក្រុម 2NE1រូប​នេះ​កំពុង​ត្រៀម​​ចេញ​ចម្រៀង​ទោល​ក្នុង​ពេល​ឆាប់ៗ​និង​ប្រញាប់ប្រញាល់​បញ្ចប់​​ការងារ​ទាំង​នោះ​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​រៀបចំ​ត្រលប់​មក​លើ​ឆាក​សម្ដែង​វិញ។

 

បើ​តាម​គេហទំព័រ​ដដែល​ខាង​លើ​​​ក៏​បាន​លើក​សម្ដី​របស់​លោក Yang Hyun Suk ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ផលិតកម្ម YGដែល​ធ្លាប់​បាន​និយាយ​​កាល​ពី​ខែ​ តុលា​​ក្នុង​សន្និសីទកាសែត​ថា៖ “ដំបូង​ យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ CL ដូច្នេះ​សូម​អ្នក​រក​ចាំ​ដំណឹង​ល្អ​ក្នុង​ពេល​ឆាប់ៗ​។ ពួក​យើង​នឹង​គិត​នៃ​ការ​វិល​មក​វិញ​របស់ 2NE1 បន្ទាប់​ពី​បញ្ចប់​ការងារ​ផ្សព្វផ្សាយ​ចម្រៀង​ទោល​របស់ CL”។

 

រឿង​ដែល​គួរ​ឲ្យ​កត់​សំគាល់​មួយ​ទៀតគឺ​ ​ពាក្យចចាមអារ៉ាម​ជាច្រើន​និយាយ​ថា​ការ​ពិតអ្នក​ដែល​ត្រូវ​ចេញ​បទ​ចម្រៀង​មុន​គឺ​ក្រុម 2NE1​ ​ប៉ុន្តែ​ផលិតកម្ម YG បាន​សម្រេច​ប្ដូរ​ទិស​ដៅ​មក​ចេញ​ចម្រៀង​របស់ CL វិញ​នៅ​នាទីចុង​ក្រោយ​ ដោយ​សារ​តែ​​រឿង​អាស្រូវ​គ្រឿងញៀន​របស់ Park Bom កំពុង​រើ​ឡើង​វិញ​លើ​បណ្ដាញ​អ៊ីនធឺណិត ៕

 

CLអាច​​ចេញបទ​ថ្មីជំនួស 2NE1ដោយសារ​រឿង​អាស្រូវ​គ្រឿងញៀន​របស់  Park Bom

 

 

ចុចអាន៖ស្ងាត់​ៗ 2NE1 ប្រកាស​ត្រលប់​មក​វិញ​ថ្ងៃ​ទី ២១ ខែ​នេះ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​​​ allkpop