មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

មហាសេដ្ឋី​ទឹកប្រាក់​ពាន់​លាន​ដុល្លារ​ហុងកុង Joseph Lau បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ក្រោយ​សម្រេច​ទិញ​ពេជ្រ​ខៀវ​ដ៏​ធំ២គ្រាប់​ តម្លៃ​ដល់​ទៅ៧៧លានដុល្លារ​អាមេរិក ​ក្នុង​ការ​លក់​ដេញ​ថ្លៃ​មួយ​​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ឲ្យ​កូនស្រី​អាយុ​ទើប​តែ៧ឆ្នាំរបស់​ខ្លួន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​​

 

មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

 

លោក Lau ​បាន​ឈ្នះ​ការទិញ​​ដេញ​ថ្លៃគ្រាប់​ពេជ្រ​ពណ៌​ដ៏​កម្រ​​មួយ​គ្រាប់​ទំហំ ១២,០៣ការ៉ាត់ ឬ​ហៅ Blue Moon Diamond ដែល​បាន​លក់​តាំង​ពី​យប់​ថ្ងៃ​ពុធ​ ក្នុង​តម្លៃ ៤៨,៥​លាន​ដុល្លារ និង​ជា​ពេជ្រ​ថ្លៃ​ជាងគេ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ចំណែក​មួយ​គ្រាប់​ទៀត​មាន​​ពណ៌ស៊ីជម្ពូ ​ទំហំ ១៦,០៨ការ៉ាត់ តម្លៃ ២៨,៥លានដុល្លារ​​ ដែល​ទិញ​បាន​មុន​មួយ​យប់​ថ្ងៃពុធ។

 

​​​​ពេជ្រ​ទាំង​ពីរ​គ្រាប់​នេះ​ ត្រូវ​បាន​លោក Joseph Lau ​ដាក់​ឈ្មោះ​ថ្មី​ថា​ទី​មួយ«The Blue Moon of Joesphine » និង​ពេជ្រ​ស៊ីជម្ពូ​ឈ្មោះ «Sweet Josephine»។ លោក Lau ​​​មាន​ជំនួញ​​​ក្រុមហ៊ុន​អចលនទ្រព្យ ​ ដែល​មាន​ទ្រព្យ​សម្បត្តិ​ ៩,៩ពាន់លាន​ដុល្លារ និង​មាន​ទម្លាប់​ទិញ​ពេជ្រ និង​ត្បូង​ថ្លៃ​ៗ​ឲ្យ​កូន​របស់​ខ្លួន។

 

​កាល​ពី​ឆ្នាំ ២០០៩ ​ក្នុង​បន្ទប់​លក់​ដេញ​ថ្លៃ​នៅ​ទីក្រុង​ហ្សឺណែវ​ដូចគ្នា ​លោក​ក៏​បាន​ទិញ​ពេជ្រ​ខៀវ​មួយ​គ្រាប់​ដែរ​​ ទំហំ ៧,០៣ការ៉ាត់ តម្លៃ ៩,៥លានដុល្លារ ឈ្មោះ «Star of Josephine»។

 

មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

 

ចំណែក​កាលពី​ខែ​វិច្ឆិកាឆ្នាំ​មុន មហាសេដ្ឋី​រូប​នេះ​​ក៏​បាន​ទិញ​ត្បូង​ពីរ​គ្រាប់​ទៀត​ដែរ​ឲ្យ​កូន​ស្រី​វ័យ ១៣ឆ្នាំ​ ឈ្មោះ Zoe ​ដោយ​មួយ​គ្រាប់​​ពណ៌ខៀវ​ទំហំ ៩,៧៥ការ៉ាត់​តម្លៃ​ជាង ៣៣លានដុល្លារ នៅ​ញ៉ូយក សហរដ្ឋ​អាមេរិក ​ដាក់​ឈ្មោះ​ថា «Zoe Diamond» និង​មួយ​គ្រាប់​ទៀត​ត្បូង​ទទឹម​ទំហំ ១០,១ការ៉ាត់​តម្លៃ ៨,៤លានដុល្លារ មាន​ឈ្មោះ «Zoe Red»។

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Lau ត្រូវ​បាន​តុលាការ​ទីក្រុង​ម៉ាកាវ​ចោទ​ប្រកាន់​ពី​បទ​ស៊ីសំណូក​ពុករលួយ ចរាចរ​លុយ​កខ្វក់ ដោយ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង៥ឆ្នាំ ប៉ុន្តែ​លោក​មិន​បាន​ចូល​រួម​សវនាការ​ឡើយ ហើយ​​លោក​នៅ​តែ​មាន​សេរីភាព​ដដែល​៕​

 

មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

 

មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

 

មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

 

មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

 

ចុចអាន៖ ស្រ្ដី​ម្នាក់​លួច​គ្រាប់​ពេជ្រ​នៅ​ថៃ​​តម្លៃ​៣​សែន​ដុល្លារ​​​ លេប​ចូល​ក្នុង​ពោះ​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ cbsnews