គណៈរដ្ឋមន្ត្រី បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព​

​នៅមុននេះ​បន្តិច​គណៈរដ្ឋមន្ត្រី បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​សហជីព​ចប់​ជា​ស្ថាពរ​ហើយ​។ កន្លងមក​ក្រុម​មេដឹកនាំ​សហជីព មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​អំពី​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ដែល​ពួកគេ យល់ថា ជា​សេចក្តីព្រាងច្បាប់​ដែល​កម្រិត​សិទ្ធិ​របស់​ពួកគេ​ហួសហេតុ​។​

​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព​នេះ ធ្វើឡើង​ដោយ​គ្មាន​ការកែប្រែ​ចំណុច​ណាមួយ​នោះឡើយ​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​បង្អោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ប៉ុន្មាន​នាទី​មុននេះ​។ តែ​យ៉ាងណា បើតាម​លោក ផៃ ស៊ី​ផាន មុននឹង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ គណៈរដ្ឋមន្ត្រី​បាន​ពិភាក្សា​ដេញដោល​យ៉ាង​ផុសផុល​ផងដែរ​។​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​