រដ្ឋាភិបាល​នឹងចេញ​សារាចរហាមពលរដ្ឋ​នៅតាម​ព្រំដែន​ជួល​ដី​ឲ្យ​បរទេស​

លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងចេញសារាចរណែនាំដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែនឲ្យឈប់ជួល​ដីស្រែ​ចម្ការដល់បរទេស​។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃសុក្រ​នេះ។

រាជរដ្ឋាភិបាលកម្ពុជានឹងចេញសារាចរដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកុំឲ្យជួលដីឲ្យបរទេស ពោលគឺឲ្យទៅជនជនជាតិវៀតណាម ថៃ និងឡាវជាដើម។ នេះជាការប្រកាស​របស់​លោក ហ៊ុន​ សែន តាមរយៈ​ទំព័រហ្វេសប៊ុករបស់ខ្លួន។  លោក ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុ​ដែល​រដ្ឋាភិបាលគ្រោងធ្វើបែបនេះយ៉ាងនេះថា៖ « ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម» ។

ជាងនេះទៅទៀត​ រដ្ឋាភិបាលម្ពុជា នឹងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ពនៅតាមបណ្តាព្រំដែនដើម្បីការពារទឹកដីកម្ពុជា។ 

បើតាមលោក ហ៊ុន សែន នៅពេលខាង​មុខ​នេះ រដ្ឋាភិបាលរបស់លោក នឹងផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីនៃប្រទេសដែលជាប់ព្រំប្រទល់កម្ពុជា ដើម្បី​ឲ្យជួយសហការ និងហាមឃាត់មិនឲ្យពលរដ្ឋនៃប្រទេសទាំងនោះមកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែលោកអះអាងថា កម្ពុជានិងប្រទេសជាប់ព្រំដែនទាំងអស់ នឹងសហការគ្នាពង្រឹងសេដ្ឋកិច្ចដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋនៅតាមព្រំដែនឲ្យកាន់តែប្រសើរឡើង៕ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​