ពលរដ្ឋជិត ១៦០០០នាក់ ចុះឈ្មោះបោះឆ្នោត សាកល្បង រយៈពេល១២ថ្ងៃ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រកាសឲ្យដឹងថា  ក្នុងរយៈពេល១២ថ្ងៃ នៃដំណើរការ ចុះឈ្មោះបោះឆ្នោត សាកល្បងនៅទូទាំង រាជធានី-ខេត្តទាំង២៥ មានប្រជា ពលរដ្ឋ បាននាំគ្នា ចុះឈ្មោះចំនួន ១៥.៧៥៨នាក់ ។

យោងតាមលទ្ធផល បណ្តោះអាសន្ន នៃការចុះបោះឆ្នោត នៅថ្ងៃទី១២ វិច្ឆិកា បានបញ្ជាក់ថា  សរុបភូមិទាំង អស់មាន៤១ ក្នុង២៥-រាជធានី-ខេត្ត ។ គិតជាចំនួនភាគរយវិញ មាន ៤៨.៤៤ភាគរយ ដែលបានចុះឈ្មោះ បោះឆ្នោត។ បើគិតចំនួនអ្នកចុះឈ្មោះប៉ាន់ស្មាន ៣២,៥២៨។

គួរបញ្ជាក់ថា គ.ជ.ប ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ ជូនប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទូទាំង២៥ រាជធានី-ខេត្ត ៕

ពលរដ្ឋជិត ១៦០០០នាក់ ចុះឈ្មោះបោះឆ្នោត សាកល្បង រយៈពេល១២ថ្ងៃ