​យុវជន​ម្នាក់ ដើរទៅ​មើល​ស្រែ ទាំង​មេឃ​ភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់​

ព្រៃវែង: យុវជន​ម្នាក់ បាន​ចេញពីផ្ទះ ទាំង​មេឃ​កំពុង​ភ្លៀង ទៅ​មើល​ទឹក​ស្រែ នៅ​ខាងកើត​ភូមិ ត្រូវ​រន្ទះបាញ់​ស្លាប់ ។ គ្រោះធម្មជាតិ​នេះ បានកើត​ឡើង កាល​ពី​វេលា​ម៉ោងជាង ៣ រសៀល ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​វាល​ព្រៃ​ញាប់ ចម្ងាយ ២ គីឡូម៉ែត្រ ខាងកើត ភូមិ​ព្រៃ​ស្នៀត ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​លោក​វរសេនីយ៍ត្រី ស៊ឹម កុសល អធិការនគរបាល ស្រុក​ពារាំង បាន​ឲ្យ​ដឹងថា នៅ វេលា​ម៉ោង​ខាងលើ ខណៈដែល​មេឃ​កំពុង​ភ្លៀង ជនរងគ្រោះ ឈ្មោះ ឡាក់ ឡុង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ស្នៀត ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង បានចេញ​ដំណើរ ទៅខាង​កើត​ភូមិ ដើម្បី​ទៅ​មើល​ស្រែ​។ ពេលចេញ​ដំណើរ​បាន ២​គីឡូម៉ែត្រ ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ដួល នៅក្នុង​ស្រែ​។ ពេលនោះ បងប្អូន និង​សមត្ថកិច្ច បានមក​ដល់ និង​ជួយ​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ តែ​ជា​អកុសល ជនរងគ្រោះ​បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​ទៅហើយ ។​

 សាកសព ត្រូវបាន​សមត្ថកិច្ច​នគ​របាល ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V/S