រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​នឹ​ង​ ​ចេ​ញ​សា​រា​ច​រ​ដ​ល់​ ​ប្រ​ជា​ព​ល​​រ​ដ្ឋ​រ​ស់​នៅ​តា​ម​ព្រំ​ដែ​ន​កុំ​អោ​យ​ជួ​​ល​ដី​អោ​យ​ប​រ​ទេ​ស​

​នៅ​លើ​ទំ​ព័​រ​ហ្វេ​ស​ប៊ុ​ក​ស​ម្តេ​ច​​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ នៅថ្ងៃនេះ​បានសរសេរថា​ ៖នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដំណឹងសំខាន់មួយ ទៀតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជានឹង ចេញសារាចរដល់ ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកុំអោយជួលដីអោយបរទេស (ដីស្រែ ចំការ) អោយទៅជនជនជាតិ វៀតណាម រួមទាំងថៃ និង លាវជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។ រាជរដ្ឋាភិបាលនឹងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ពនៅតាមបណ្តាព្រំដែនដើម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹង នោះដែររាជរដ្ឋា ភិបាលកម្ពុជានឹងផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីនៃប្រទេសដែលមានព្រំប្រទល់ជាមួយកម្ពុជា ដើម្បីសហការ និង ហាម ឃាត់មិនអោយពលរដ្ឋនៃប្រទេសទាំងនោះមកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំដែនទាំង អស់នឹង សហការគ្នាពង្រឹងសេដ្ឋកិច្ចដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋនៅតាមព្រំដែនអោយកាន់តែប្រសើរឡើង៕
រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​នឹ​ង​ ​ចេ​ញ​សា​រា​ច​រ​ដ​ល់​ ​ប្រ​ជា​ព​ល​​រ​ដ្ឋ​រ​ស់​នៅ​តា​ម​ព្រំ​ដែ​ន​កុំ​អោ​យ​ជួ​​ល​ដី​អោ​យ​ប​រ​ទេ​ស​

Like this:

Like Loading...