មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង មិន​បង្ក្រាប​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក គល់ សុវណ្ណ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិនដែល​យកចិត្តទុកដាក់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តស្វាយរៀង យកទៅលក់​នៅ​ស្រុក​យួ​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង យ៉ាង​រលូន​។ ជាមួយគ្នានេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ក៏​អាច​ជាប់ទាក់ទង​នឹង​ការទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដែរ ទើប​បណ្តោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រលូន​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ យី ដែលមាន​លំ​នី​ដ្ឋា​ន​ក្នុងភូមិ​ឡ សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង គឺជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន​សំ​យ៉ោ​ង ស្រុក​ចន្ទ្រា ជា​យូរ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ណា​បង្ក្រាប​ទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​ដែល​ឈ្មោះ យី ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​បាន​ឲ្យ​ដឹងថា ក្នុង​មួយ​សប្តាហ៍​យ៉ាងហោចណាស់​ឈ្មួញ​ម្នាក់នេះ​ដឹកឈើ​តាម​រថយន្ត​ចំណុះ​១​តោន​កន្លះ​ចេញទៅ​ស្រុក​យួន​២​ជើង ហើយ​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មោះ យី បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ និង​នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​ចន្ទ្រា ទើប​អាច​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ការបង្ក្រាប​។

​មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​តូចៗ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណីត​មក​លក់​ឲ្យ​ឈ្មោះ យី ដល់ផ្ទះ​ក្នុងភូមិ​ឡ សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​ឬ​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ គេ​មានការ​សង្ស័យថា​លោក គល់ សុវណ្ណ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្វាយរៀង ទំនង​ទទួលបាន​ផលប្រយោជន៍​ប្រចាំខែ​ពី​ឈ្មួញ​ឈ្មោះ យី ទើប​បណ្តោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​សូម្បីតែ​នៅក្នុង​ខេត្តស្វាយរៀង ក៏មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដែរ​៕

7776 7776_2