ចូល​ព្រៃ​ទៅ​បត់ជើង​ស្រាប់តែ​ជាន់មីន ផ្ទុះ​កក្រើក​ទាំង​ព្រឹក​

Sanofi

​បុរស​ម្នាក់ ជា​កម្មករសំណង់​ស្នាក់នៅ ​និង ​ធើ្វ​ការ​ក្នុង​ក្រុមហ៊ុន​បូរី KTH របស់លោក ​អាំង គី​ហេង ចៅសង្កាត់​ប៉ោយប៉ែត បាន​រងរបួស​ធ្ងន់ដោយសារ​ផ្ទុះ​គ្រាប់មីន បន្ទាប់ពី​កម្មករ​រូបនេះចេញទៅ​បត់ជើងធំ មិនដឹងថា ដី​នៅក្បែរ​បូរី​នោះ មាន​មីន​កប់​ក្នុង​ដី​ឡើយ​។ ករណី​ផ្ទុះ​គ្រាប់មីន​កក្រើក​ពេញ​ព្រៃ​ទាំង​ព្រឹក​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាងនៅវេលា​ម៉ោងជាង ៦​ព្រឹក ​ថ្ងៃទី​១៣ ខែ​វិ​ច្ឆ​កា ឆ្នាំ ​២០១៥ ​នេះ ។​

​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់មីន​ខាងលើនេះ បានកើត​ឡើងនៅក្នុង​ភូមិ​សា​គ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ ជនរងគ្រោះ​ឈ្មោះ ចិត្ត អាយុ ​២៥​ ឆ្នាំ មាន​ទី​លំ ​នៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ជា​កម្មករសំណង់ស្នាក់នៅ បូរី​ KTH ។

ប្រភពពី​កម្មករ​ដូចគ្នា​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះដើរ​សំដៅទៅរ​កដី​ទំនេរ ឆ្ងាយ​ពី​កន្លែងធ្វើការបន្តិច​ដើម្បី​ចូលទៅ​បត់ជើងធំ ដោយ​មិនដឹងថា ដី​នៅ​ម្តុំ​នោះ មាន​មីន​កប់​ក្នុង​ដី ពេល​ចូលទៅ​មិនយូរប៉ុន្មាន​ស្រាប់តែ​ឮ​សំ​ឡេង​ គ្រាប់​ផ្ទុះឡើង​តែម្តង​។ ភ្លាមៗ​នោះ ក្រុមកម្មករ​បានចេញ​ទៅ​មើល​ស្រាប់តែឃើញ​ជនរងគ្រោះ​ដេក​ដួល​នៅលើ​ថ្លុកឈាម​គួរ​ឲ្យ​អនិច្ចា​ជា​ពន់ពេក ។

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹកតាម​រថយន្ត​សង្គ្រោះបន្ទាន់ បញ្ជូនទៅ​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត។ ពាក់​ព​ន្ធ័​នឹង​ករណី​ខាងលើនេះ ភ្នាក់ងារ​យក​ព័​ត៌​មាន​របស់​យើង​មិនទាន់​អាច​សុំ​ឲ្យ​​លោក​ចៅសង្កាត់​ធើ្វ​ការអធិប្បាយ​បាន​នៅឡើយ​ទេ ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមហ៊ុន​បូរី ​KTH​នោះ ៕ សុ ថា​ត់​

​ 

Related