ការសោកស្តាយ​ធំ​បំផុត​របស់ Justin Bieber គឺ​មិនអាច​បន្ត​និស្ស័យ​ស្នេហ៍​ជាមួយ Selena Gomez​

Sanofi

​ស្រប​ពេលដែល Justin Bieber កំពុងតែ​ចង់​ទាក់ទង​អតីត​មិត្តស្រី Selena Gomez មកវិញ លោក​បាន​បង្ហើប​ប្រាប់​ពី​សេចក្តីសោកស្តាយ​ធំ​បំផុត​ដែល​លោក​បាន​ទាក់ទង​នាង​កាលពីមុន ។​ ​លោក​បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​ថា «​ពេលដែល​នៅក្នុង​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង ខ្ញុំ​បានដាក់​អ្វីៗ​គ្រប់យ៉ាង​របស់ខ្ញុំ​ចូលទៅ​ក្នុងនោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មិនបាន​គិត​ឲ្យ​គ្រប់​ជ្រុងជ្រោយ ។

ពេលនេះ​ទើប​ខ្ញុំ​ដឹងថា ពេលនោះ​ខ្ញុំ​មាន​អាយុ​តិចពេក ពុំគួរ​ណា​ទទួលយក​ក​ម្រិ​តនៃ​ទំនាក់ទំនង​នោះទេ ហើយ​វា​ពិតជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សោកស្តាយ​ខ្លាំងណាស់​» ។

​សព្វថ្ងៃ​អ្នក​ទាំងពីរ​សុទ្ធ​តែមាន​អាយុ​ច្រើន​គួរសម​ដែរ យើង​ក៏​កំពុងតែ​ចាំ​តាមដាន​ថា ស្នេហា​រវាង​លោក និង Selena អាច​កើត​ឡើងវិញ​ទេ ហើយ​ចំពោះ​សំណួរ​នេះ លោក Justin បាន​និយាយថា «​ខ្ញុំ​គិតថា យើង​គួរតែ​ចាំ​តាមមើល​ទាំងអស់គ្នា ព្រោះ​ខ្ញុំ និង Selena អាច​នឹង​វិល​ត្រឡប់មកវិញ​ជា​គូស្នេហ៍​ដ៏​អស្ចារ្យ​ជាថ្មី ឬ នាង​អាច​រក​ដៃគូ​ថ្មី ហើយ​ខ្ញុំ​រកបាន​ដៃគូ​ថ្មី តែ​អ្វីដែល​សំខាន់​ខ្ញុំ​ចង់ឃើញ​នាង​សប្បាយចិត្ត​» ៕
​ថា​វរិ​ទ្ធ​
​  


Related