ថន លក្ខិណា ឆេះដុំ​ឡើង​ហុយ​ទ្រលោម​នឹង​ការរិះគន់​

Sanofi

ប៉ុន្មាន​ម៉ោង​មុននេះ​មាន​ឆាក​តបត​ពាក្យសម្តី​យ៉ាង​ក្តៅគគុក​មួយ​របស់​តារា​សម្តែង និង ពិធី​ការិនី​មុខស្រស់ ថន លក្ខិណា ជាមួយ​អ្នកគាំទ្រ​មួយចំនួន តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​មើលទៅ​ហាក់បីដូចជា​ចង់​ស៊ីសាច់ហុតឈាម​គ្នា​ដូច្នេះ​ដែរ ។ ថន លក្ខិណា ដែល​ទស្សនិកជន​តែង​ស្គាល់​ថា​ជា​តារា​សម្តែង និង ជា​ពិធី​ការិនី​កំពុង​ទទួលបាន​ទីផ្សារ​ការងារ​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​នោះ ពេលនេះ​ហាក់ដូច​ជាមាន​កំហឹង និង អក់​អន់​ស្រពន់ចិត្ត​ជាមួយ​អ្នកគាំទ្រ​មួយចំនួន​ដែល​កំពុង​រិះគន់ថា​នាង​ជាតា​រា​ដែល​បំផ្លាញ​វប្បធម៌ អរិយធម៌​ខ្មែរ ស្របពេល​ដែល​នាង​បាន​បង្ហោះ​សារ​មួយ​យ៉ាងខ្លី​ថា​«​តើ​ក្នុង​ចិត្ត​របស់​អ្នក ខ្ញុំ​សំខាន់​ដែរឬទេ​?» អមដោយ​រូបភាព​មួយ​សន្លឹក​ផងដែរ​នោះ ។​

​ក្រោម​ការ​បង្ហោះ​រូបភាព និង សារ​មួយ​ឃ្លា​ដ៏​ខ្លី​នេះ បាន​អ្វើ​ឱ្យ​អ្នកគាំទ្រ និង បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បានធ្វើការ​រិះគន់​ដោយ​ចំៗ​ចំពោះ​នាង​លើ​បញ្ហា​ដែលថា​«​ពួក​សិល្បៈករ​ខ្មែរ​ជា​អ្នក​បំផ្លាញ​វប្បធម៌ អរិយធម៌​ខ្មែរ​» ជាហេតុ​ធ្វើឱ្យ​ស្រី​ស្រស់​សម្រស់​បាន​ដោយសារ​មុខកាំបិត ថន លក្ខិណា ទប់​អារម្មណ៍​មិន​ជាប់​ផ្ទុះ​កំហឹង​តបត​ដោយ​ពាក្យសម្តី​ទៅវិញ​ភ្លាមៗ​តាមរយៈ Comment យ៉ាង​តឹងសរសៃក លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​នាង​ថា​« ហើយ​ម៉េច​ក៏​មិន​ប្រាប់​ខ្ញុំ បើ​ពូ​ប្រើពាក្យ​ថា «​ពួក​តារា​» គឺ​វា​រួម​ដោយ​ទាំង​ខ្ញុំ​ដែរ ។

ខ្ញុំ​យល់​នៅ​អ្វីដែល​ពូ​និយាយ តែ​សូមឱ្យ​ពូ​គិត​ផង​ថា​វា​មិនមែន​អាក្រក់​ទាំងអស់​ទេ វា​ក៏មាន​មនុស្ស​ល្អ​ច្រើន​ដែរ បើ​ពូ​និយាយ​បែបនេះ​ស្មើនឹង​ពូ​មិនឱ្យ​តម្លៃ​តារា​ទេ​? ហើយ​តារា​ក៏​មិនមែនជា​ផ្ទាំង​ស៊ី​ប​ឱ្យ​មហាជន​បាញ់​ដែរ ។ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ពូ​ដែរ​ដែល​គាំទ្រ​ខ្ញុំ​»៕ សាកល​


  

Related