តារា​ចម្រៀង​អាមេរិក Kat DeLuna មក​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្ដី​រំភើប


តារា​ចម្រៀង​អាមេរិក Kat DeLuna មក​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្ដី​រំភើប

កាល​ពី​៨​ម៉ោង​មុន​ តារា​ចម្រៀង​​​អាមេរិក Kat DeLuna បាន​បង្ហោះ​​រូប​ជា​ច្រើនសន្លឹក​​លើ​ Facebook Page ផ្លូវ​ការ​របស់​ខ្លួន​ពេល​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា។ ​​

 

តារា​ចម្រៀង​អាមេរិក Kat DeLuna មក​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្ដី​រំភើប

 

ដំណើរ​មក​ដល់​របស់​តារា​​វ័យ​២៧​ឆ្នាំ​ មាន​ការ​ចូលរួមស្វាគមន៍​​ពី​សំណាក់​អ្នក​គាំទ្រ​ប្រទេស​កម្ពុជា​ច្រើន​នាក់ ​ទាំង​យុវវ័យ​និង​កុមារ។ ក្នុង​រូប​មួយ​សន្លឹក ម្ចាស់​បទ “Drop It Low” បាន​បង្ហោះ​កាល​ពី​៨​ម៉ោង​មុន​​ដោយ​ដើរ​​ដៃ​កាន់​បាច់​ផ្កា​និង​មាន​កាមេរ៉ា​មួយ​ចំនួន​ចាំ​ថត​សកម្មភាព។

 

ភ្ជាប់​ជាមួយ​រូប​នោះ​ Kat បាន​សរេសរ​ថា៖​” Officially in Cambodia” គឺ​សំដៅ​ថា​ខ្លួន​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។ តារា​ចម្រៀង​រូប​នេះ ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​នឹង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​អ្នក​គាំទ្រ​កម្ពុជាដែរ​ ដោយ​បាន​សរសេរ​ថា៖ “ខ្ញុំ​មក​ដល់​ហើយ! ក្ដី​ស្រឡាញ់​អ្នក​គាំទ្រ​ដែល​រង់ចាំ​ខ្ញុំ​នៅ​ព្រលានយន្តហោះ​ពិត​ជា​អស្ចារ្យ​មែន”។

 

Kat DeLuna ​ឈាន​ជើង​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បីចូ​ល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌ ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យាល័យ​វេស្ទើន ​នៅ​ថ្ងៃ​សៅរ៍ ទី១៤ ខែ​វិច្ឆិកា ដើម្បី​យក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។ ការ​ប្រគំ​តន្ត្រី​នេះ​រៀបចំ​​ឡើង​នៅ​កីឡដ្ឋាន​វេស្ទើន ចាប់​ពី​ម៉ោង​៦​ល្ងាច​ ហើយ​ក៏​មាន​ការ​ចូលរួម​ពី​តារា​ខ្មែរ​មួយ​ចំនួន​ដូច​ជា DJ Illest, នេន​ទុំ, ស្រី​លក្ខណ៍, នីក​គី នីក​គី ជា​ដើម ៕

 

តារា​ចម្រៀង​អាមេរិក Kat DeLuna មក​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្ដី​រំភើប

 

តារា​ចម្រៀង​អាមេរិក Kat DeLuna មក​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្ដី​រំភើប

 

តារា​ចម្រៀង​អាមេរិក Kat DeLuna មក​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្ដី​រំភើប

 

ចុចអាន៖Kat DeLuna នឹង​ចូល​រួម​ការ​ប្រគំ​តន្រ្តី​ ដើម្បី​យក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

 

ដោយ​៖ ហេង សុធារិទ្ធិ
ប្រភព៖ Facebook page ​Kat Deluna ​​