លោកឧកញ៉ា​សឹង្ហ ​សំអុល ​នៅ​តែ​ល្បីឈ្មោះ​ជា​មេ​ឈ្មួញ​បំផ្លាញព្រៃ ឈើចែកចាយក្នុងស្រុក ​​​​​​និងនាំទៅផ្គត់ផ្គង់ទីផ្សារវៀតណាម​បានដោយ​រលូន​ខណៈមន្ត្រីជំនាញនិងសមត្ថកិច្ចចម្រុះដ​​ណ្តើម​គ្នាជួយសម្រួួលផ្លូវ

ខេត្តក្រចេះ ៖ មានសេចក្តីរាយការណ៍ថា ក្បួនរថយន្តយីឌុបជិត១០គ្រឿងដឹក ឈើរបស់ លោកឧកញ៉ា សឹង្ហ សំអុល ដែលជាមេឈ្មួញឈើ ដ៏ល្បីល្បាញបំផ្លាញព្រៃឈើនៅភូមិភាគឥឦសាននោះ ត្រូវគេប្រទះឃើញយន្ដយីឌុបខ្នាត់យក្ស១ គ្រឿង ក្នុងចំណោមជាច្រើនគ្រឿងដឹកឈើពេញមិនក្រោម ៥០ម៉ែត្រគុប ចេញពីក្រុមហ៊ុន ប៊ិញហ្វឿក១ ហើយបានខូចនៅពាក់កណ្ដាលផ្លូវ នៅចំណុចភូមិក្រញ៉ួងសែនជ័យ ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០១៥នេះ ចំណែករថយន្តជាច្រើនគ្រឿងទៀតបានធ្វើដំណើរសំដៅទៅខេត្តត្បូងឃ្មុំចេញទៅវៀតណាមយ៉ាងរលូន ក្រោមខ្សែភ្នែក មេព្រៃ បរិស្ថាន គយចល័ត គយមាត់ច្រក អាវុធហត្ថខេត្ត អាវុធហត្ថលើផ្ទៃប្រទេស ប៉ូ លិសខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង…ដោយឧកញ៉ា សឹង្ហ សំអុល ប្រើមេការរត់ការបិទមាត់លែងហ៊ានហើបអស់ទៅហើយ។

បើតាមសំដីប្រជាពលរដ្ឋដែលរស់ក្បែរកន្លែងរថយន្ដខូចនោះ បានខ្សឹបប្រាប់ថា រថយន្ដនេះពុំមែនជារថយន្ដរបស់ក្រុមហ៊ុនប៊ិញហ្វឿកនោះទេ ជាក់ច្បាស់ជារថយន្ដរបស់ក្រុមឈ្មួញរកស៊ីកាប់ដាវដែលគេស្គាល់ថាឈ្មោះជា ឧកញ៉ា សឹង្ហ សំអុល យកឈ្មោះក្រុមហ៊ុននោះលួចដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យរាប់សិបឆ្នាំមកហើយ ពួកគេតែងតែប្រព្រឹត្តឥតឈប់ឈរដែលត្រូវរូវជាមួយជំនាញរដ្ឋបាលព្រៃឈើ និងសម្ថកិច្ចចម្រុះពាក់ព័ន្ធខិលខូចមួយចំនួនសហការគ្នាទទួលផលប្រយោជន៍ពីអំពើល្មើសបំផ្លាញព្រៃដ៏ហិនហោចកាប់ចេញពីតំបន់ព្រៃសហគមន៍ ព្រៃការពារជីវៈចំរុះកែវសីម៉ា។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ2015នេះរថយន្ដខ្នាតយក្យមួយគ្រឿងនេះខូចនៅមួយកន្លែចាប់តាំងពីម៉ោង១២ យប់ រហូតដល់ម៉ោង៩ និង00 នាទីព្រឹក ហើយបានបែក ធ្លាយដល់អ្នកសារព័ត៌មានបាននាំគ្នាទៅថតយករូបភាពនោះ ដំណឹងនេះបានជ្រាបទៅដល់លោក ហាក់ ហ៊ាន់ ព្រះរាជ្ញារងខេត្តក្រចេះដែលទទូលទិសនៅតំបន់នោះបានបញ្ជាឲ្យកម្លាំងមន្ត្រីបរិស្ថានដែលឈរជើងនៅចំណុចនោះទៅឃាត់រថយន្ដនោះ តែរថយន្ដនោះក្រោយពីជួសជុលរួចក៏បើកត្រឡប់ក្រោយចូលទៅក្នុងបារ៉ាស់ក្រុមហ៊ុនប៊ិញហ្វឿក (វៀតណាម)ដោយសុវត្ថភាព។

ពលរដ្ឋបានអះអាងថា ក្រុមហ៊ុនប៊ិញហ្វឿក១បានផ្តអាល់សិទ្ធិប្រមូលផហអនុផលព្រៃឈើឲ្យឧកញ៉ា សឹង្ហ សំអុល តែឈើនៅក្នុងដែនដីក្រុមហ៊ុន១នេះកាប់អស់គ្មានសល់ទេកាលពី២ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នលោកឧកញ៉ាមេឈ្មួញ សឹង្ហ សំអុលគ្រាន់តែយកអាជ្ញាប័ណ្ណចាស់មកធ្វើជាខែលបិទបាំងការកាប់ឈើពីតំបន់ផ្សេងៗធ្វើជំនួញដោយរត់ការបង់លុយចូលហោប៉ៅមន្ត្រីពុករលួយមួញចំនួនដែលបានយកតួនាទី និងភារកិច្ចវ៉ៃអែបដើម្បីបានទទួលការបន្តក់លុយជាប្រចាំពីមេឈ្មួញឈើរូបនោះ។ គេនៅតែឃើញមានដឹកមិនឈប់ ឈរជ្រកក្រោមឥទ្ធិពលក្រុមហ៊ុនប៊ិញហ្វឿ១ ដែលឈើទាំង នោះពលរដ្ឋអះអាងថាប្រមូលទិញ និងកាប់ចេញពីព្រៃការពារខុសច្បាប់៕ សេនានាគ១

received_1630617210520899received_1630617160520904received_1630617157187571received_1630617140520906