ទូរសព្ទ LG ​មានទីផ្សារ​​មិនដល់ ១ភាគរយ​នៅ​កម្ពុជា​

ទូរសព្ទ LG ​មានទីផ្សារ​​មិនដល់ ១ភាគរយ​នៅ​កម្ពុជា​

វិស័យ​បច្ចេកវិទ្យា​ចេះ​តែ​ដើរ​​ទៅ​មុខ ​ម្ល៉ោះ​ហើយ​ទើប​ក្រុមហ៊ុន​ទូរសព្ទ​​ជាច្រើន ​កំពុង​តែ​ដំណើរ​ការ និង​ប្រជែង​គ្នា​យ៉ាងសកម្ម ក្នុង​ទីផ្សារ​​កម្ពុជា ប៉ុន្តែ​​បើ​ងាក​មក​មើល​ទូរសព្ទ​ LG មានទីផ្សារ​​​មិន​ដល់មួយ​ភាគរយ​​ឡើយ ដោយសារ​​​កត្តា​មួយ​ចំនួន​ ដែល​នេះ​បើ​តាម​ការឱ្យ​ដឹង​របស់​លោក សុខ ពិសិដ្ឋ។

 ទូរសព្ទ LG ​មានទីផ្សារ​​មិនដល់ ១ភាគរយ​នៅ​កម្ពុជា​

លោក សុខ ពិសិដ្ឋ

 

ពេល​អ្នកយកព័ត៌មាន Sabay សួរ​ថា ចាប់​ពី​ដើម​ឆ្នាំ​ ២០១៥ មក​ដល់​ត្រឹម​ខែ​នេះ ទូរសព្ទ LG លក់​នៅ​លើ​ទីផ្សារបាន​ប៉ុន្មាន​​គ្រឿង​ហើយ ​អគ្គនាយក​ក្រុមហ៊ុន G Gear ថ្លែង​ថា លោក​​មិន​មាន​តួលេខ​ច្បាស់​លាស់ដើម្បី​បង្ហាញ​ទេ។

 

“ការ​ពិត​សម្រាប់ LG ពិបាក​និយាយណាស់ ដោយសារ​​ទូរសព្ទ​​យើង​ លក់​បាន​តិច​មែន​ទែន ទីផ្សារ​ទូរសព្ទ​មាន​ប្រហែលជា​តូច​ជាង ១%”។

 

លោក​បន្ត​ថា ម៉ាកយីហោ [ក្រោយគេ]​ ​ការប្រកួត​ប្រជែង [មិនទាន់​មាន​ភាព​ស្មើ​គ្នា] និង​តម្លៃ អាច​ជា​កត្តា​​បណ្ដាល​ឱ្យ​ទូរសព្ទ​ របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង ពិបាក​​ប្រជែង​ក្នុង​ទីផ្សារ​កម្ពុជា។ បើ​និយាយ​ពី​យីហោវិញ លោក​ថា​បើ​ទោះ​ជា​ចូលទីផ្សារ​ស្មាតហ្វូន​ក្រោយ​គេ ប៉ុន្តែ​​បើគិត​​ពី​គុណភាព ការ​រចនា​ម៉ូដ និង​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត ទូរសព្ទ LG នាំ​មុខ​គេ ហើយ​ថែម​ទាំង​ជាប់​ពាន​រង្វាន់​ជា​រៀងរាល់​ឆ្នាំ​។

 

“​ឆ្នាំ​នេះ​យើង​​បង្ហាញ LG 4 ដែល​ជា Flagship មួយ​មាន​គុណភាព និង​ជាប់​ពាន​ Good Design Award។ ​​សម្រាប់​យុត្តិសាស្ត្រ​ ២០១៦ យើង​នឹង​​បង្ហាញ LG V10 ក៏​ជា​ Flagship ម៉ូដែល​មួយ​ដែរ ជា​កំណែ​ទម្រង់​ថ្មី អេក្រង់​យក​ញញួរ​ដំអត់​បែក​ទេ វា​មាន​អេក្រង់​ពីរ កាមេរ៉ា​មុខ​ពីរ។ យើង​នឹង​នាំ V10 មក​កម្ពុជា​នៅ​ត្រី​មាស​ទី១ ឆ្នាំ​ ២០១៦។ ខ្ញុំ​រំពឹង​ថា​នឹង​មាន​ការ​គាំទ្រ​ច្រើន”។

 

អ្វី​ទាំង​ខាងលើ​​ជា​ការ​ឆ្លើយ​តប​​របស់ សុខ ពិសិដ្ឋ ក្នុង​កម្មវិធី​បើក​សម្ពោធន៍​សាខា​ទី ៦ LG BRANDSHOP ខេមកូស៊ីធី កាល​ពី​ព្រឹក​មិញ​នេះ របស់​​ក្រុមហ៊ុន LG Electronic និង G Gear៕

 

ទូរសព្ទ LG ​មានទីផ្សារ​​មិនដល់ ១ភាគរយ​នៅ​កម្ពុជា​

 

 

ចុចអាន៖ iOne បើក​លក់ iPhone ស៊េរី​ថ្មី​ចាប់​ពី​ម៉ោង ៦ ស្អែក​នេះ ឯ Smart អាច​រក​បាន​គ្រប់​សាខា

ចុចអាន៖ 3D Animation ជំនាញ​បាន​ចំណូល​ច្រើន ចង់​ជោគជ័យ​លុះ​ត្រា​អត់ធ្មត់​ខ្លាំង

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

នាំមកជូនដោយ

ទូរសព្ទ LG ​មានទីផ្សារ​​មិនដល់ ១ភាគរយ​នៅ​កម្ពុជា​